កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើ​ការ​បង្ហាញ​ម៉ូតូ​អន្ដរជាតិ​ នៅ​ដើមឆ្នាំ​ក្រោយ​

ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​បង្ហាញ​ម៉ូតូ​អន្តរជាតិ​ពី​ថ្ងៃ​ទី​១២​ដល់​១៥​ ខែ​កុ​ម្ភះ​ ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​យានយន្ត​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ យោង​តាម​ព័ត៌មាន​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​។​ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ តម្រូវការ​សម្រាប់​យានយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ … ​យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ នៅ​ក្នុងឆ្នាំនេះ​កម្ពុជា​ បាន​នាំ​ចូល​រថយន្ត​ចំនួន​៣៤,៥៣៤​គ្រឿង​ និង​ម៉ូតូ​ចំនួន​២៦១,១៧៧​គ្រឿង​ នៅ​ក្នុង​រយៈពេល​៩​ខែ​ដំបូង​ ដែល​ចំនួន​នេះ​កើនឡើង​បាន​ ៨៨​ភាគរយ​ និង​១៣០​ភាគរយ​ពី​មួយ​ឆ្នាំ​មុន​ តាម​រៀង​គ្នា​។​

បុគ្គលិកសារព័ត៌មាន Global Post
http://www.globalpost.com/dispatch/news/xinhua-news-agency/141111/cambodia-host-international-motor-show-early-next-year