ចំនួន​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ​បាន​ធ្លាក់​ចុះ

ការ​សិក្សា​ថ្មី​មួយ ដោយ​គណៈកម្មការ​យុត្តិធម៌​អន្តរជាតិ (IJM) ​បាន​អះអាង​ថា ចំនួន​​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ បាន​ធ្លាក់​ចុះ​មក​​ ២,២ ភាគរយ ខណៈ​អនីតិជន​អាយុ​ ១៥ ឆ្នាំ ឬ​ក្មេង​ជាង​នេះ មាន​ចំនួន​ ០,១ ភាគរយ​នៃ​ឧស្សាហកម្ម​នេះ​។ Sharon Chohn Wu អនុប្រធាន​​​ផ្នែក​ផ្លាស់ប្តូរ​ប្រព័ន្ធ​យុត្តិធម៌​នៅ IJM បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​​មួយ​ចេញ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​កម្ពុជា​​មាន​ភាព​រីកចម្រើន ហើយ​យើង​ត្រូវការ​ប្រាប់​អំពី​​ព័ត៌មាន​ថ្មី​​នៃ​កុមារ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ស្តារ​នីតិសម្បទា​ឡើង​វិញ ជនល្មើស​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​បណ្តុះបណ្តាល និង​បំពាក់​​បរិក្ខារ និង​ការ​ទប់ស្កាត់​មាន​ប្រសិទ្ធភាព​ត្រូវ​បាន​បង្កើត​ឡើង​​»។ …

Ethan Harfenist
http://bit.ly/1e1Y7yn