ការ​ចាក់​បំពេញ​ទីក្រុង​រណប​ជ្រោយចង្វារ​នឹង​បញ្ចប់​ចុង​ឆ្នាំ

ការ​បូម​ខ្សាច់​បំពេញ​ទីក្រុង​រណប​ជ្រោយចង្វារ អាច​នឹង​ត្រូវ​បញ្ចប់​នៅ​អំឡុង​ត្រីមាស ទី៤ ក្នុង ឆ្នាំ​២០១៤ នេះ​ទន្ទឹម​គ្នា​នឹង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាជន​ជាមួយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ក៏​ជិត​នឹង​បញ្ចប់​ផង​ដែរ មុន​នឹង​ចាប់​ផ្តើម​បើក​ដំណើរការ​សាងសង់​ទីក្រុង​រណប​មួយ​នេះ​ឲ្យ​កាន់​តែ​មាន​សកម្មភាព​ផុសផុល និង​លឿន​ជាង​មុន។ ទីក្រុង​រណប​ជ្រោយចង្វារ ឬ ទីក្រុង​នៃ​អនាគត​មាន​ផ្ទៃ​ដី​ទំហំ ៣៨៧ ហិកតា គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​ដែល​នឹង​ជួយ​លើក​កម្ពស់​មុខ​មាត់​រាជធានី​ភ្នំពេញ​មួយ​កម្រិត​ទៀត។ តាម​ផែនការ​ទីក្រុង​រណប​ថ្មី​នេះ​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​វិនិយោគ​ចំនួន ១៦០០ លាន​ដុល្លារ​អាមេរិក។​ …

ស៊ីវ ម៉េង
http://www.postkhmer.com/post-property/construction-plan/114651-2014-05-21-05-16-10