សាលារាជធានីបើកការដ្ឋានសាងសង់អគារការិយាល័យថ្មីក្នុងគម្រោងថវិកា៣,៥លានដុល្លារ
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីម្សិលមិញថា សាលារាជធានីនេះបានបញ្ចុះបឋមសិលាអគា១១ជាន់ថ្មី មួយដែលត្រូវចំណាយប្រាក់ចំនួន៣,៥លានដុល្លារ ក្នុងគោលបំណងពង្រឹងនិងបង្កើនសកម្មភាពផ្តល់សេវាកម្មសាធារ ណៈក្នុងរាជធានីភ្នំពេញ។ លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ប្រតិបត្តិការសាងសង់អគារដែលត្រូវបានសាងសង់ឡើងនៅលើដីទំហំ១.០០០ម៉ែត្រក្រឡា នៅក្រោយសាលារាជធានី បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ និងត្រូវប្រើរយៈពេល១៦ខែដើម្បីបញ្ចប់ ក្រោមការផ្តល់មូលនិធិទាំងស្រុងដោយសាលារាជធានី។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “បន្ទាប់ពីទទួលការយល់ព្រមពីរដ្ឋាភិបាល យើងបានបញ្ចុះបឋមសិលាសំណង់អគារ១១ជាន់ សម្រាប់ផ្តល់សេវាសាធារណៈ ដូចជាការចុះឈ្មោះអាជីវកម្ម ទទួលពាក្យបណ្តឹង និងចុះកម្មសិទ្ធិដី និងការបើកសាលារៀនជាដើម។ អគារនេះត្រូវការ១១ជាន់ ពីព្រោះចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ កំពុងតែកើនឡើងយ៉ាងលឿន ដូច្នេះមានតម្រូវការថែមទៀតសម្រាប់បម្រើសេវាសាធារណៈ”។ …
ឃួច ណារ៉ែន
http://www.cambodiadailykhmer.com/news/11411/