អ្នកភូមិ​ជន​ជាតិ​ភាគតិច​ឡាវ​ទាម​ទារ​សំណង​បន្ថែម​​ទៀត​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារី​អគ្គិសនី

តំណាង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ឡាវ​ជាង​២៥០គ្រួសារ​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​​​ជិត​ព្រំ​​​ដែន​​​ឡាវ​ បាន​ជួប​ជុំគ្នា​នៅ​ក្រោម​ដើម​ស្វាយ​កាល​ពី​ម្សិលមិញ ហើយបាន​សម្រេច​ច្រាន​ចោ​ល​កញ្ចប់​សំណង​ដែល​ផ្ត​ល់​ដោយ​ក្រុម​ហ៊ុន​​​​​សាង​សង់​​ទំនប់​វារី​អគ្គិ​សនី​សេសាន​ក្រោម​២។ កាលពី​ខែ​មករា រដ្ឋាភិបាល​បាន​អនុ​ម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​ប្រាក់​ដល់​អ្នកភូមិ​ជន​ជា​តិ​ឡាវ​ពី​២ដុល្លារ​ទៅ​៤៤ដុល្លារ​សម្រាប់​ការ​បាត់​បង់​​ដើម​ឈើ​ហូប​ផ្លែ​​មួយ​ដើមៗ​​ដោយ​សារ​​ទំនប់​វារី​អគ្គិ​សនី​នេះ អាស្រ័យ​លើ​ប្រភេទ​ដើម​ឈើ​​នោះ​។កិច្ច​ព្រមព្រៀង​នេះ​​​ក៏​​​​នឹង​ផ្តល់​ប្រាក់​សំណងដល់​វត្ត​ចំនួន​បី​នៅក្នុង​មូល​ដ្ឋាន​ផង​ដែរ ប្រសិន​បើ​វត្ត​​​ទាំង​នោះ​ត្រូវ​វាយ​កម្ទេច​​ចោល​នោះ។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/12925/