សាលា​រាជធានី​ភ្នំពេញ ​ដាក់​បន្ថែម​នូវ​ផ្លូវ៥​ខ្សែ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ

ក្នុង​ឆ្នាំ​២០១៧​នេះសាលា​រាជធានី​ភ្នំពេញ​នឹង​ដាក់​បន្ថែម​នូវ​ផ្លូវ​ចំនួន​៥​ខ្សែ​ក្នុង​ការ​បម្រើ​លើ​សេវា​រថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់​សេវា​រដ្ឋ​នេះ បើ​ទោះ​បី​ជា​រាជ​រដ្ឋាភិបាល​នៅ​តែ​ខាត​បង់​ច្រើន​លើ​ការ​ផ្គត់ផ្គង់​សេវា​មួយ​នេះ​ក៏​ដោយ។​ អ្នកនាំពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក​ ម៉េត មាសភក្តី បាន​ប្រាប់​កាសែត​ខ្មែរ​ថាមស៍ ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា សាលា​រាជធានី​ភ្នំពេញ​ នឹង​បង្កើន​នូវ​ចំនួន​រថយន្ត​ក្រុង​សាធារណៈ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ចិន​ ផ្តល់​រថយន្ត​ក្រុង​ថ្មី​បន្ថែម​ចំនួន ​១០០​គ្រឿង​ដល់​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​ការ​បម្រើ​លើ​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ។​ …

មុំ គន្ធា
http://bit.ly/2iYnBT5