សាលារាជធានីភ្នំពេញ ដាក់បន្ថែមនូវផ្លូវ៥ខ្សែបម្រើលើសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈ
ក្នុងឆ្នាំ២០១៧នេះសាលារាជធានីភ្នំពេញនឹងដាក់បន្ថែមនូវផ្លូវចំនួន៥ខ្សែក្នុងការបម្រើលើសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈក្នុងទីក្រុងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដោយប្រើប្រាស់សេវារដ្ឋនេះ បើទោះបីជារាជរដ្ឋាភិបាលនៅតែខាតបង់ច្រើនលើការផ្គត់ផ្គង់សេវាមួយនេះក៏ដោយ។ អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់កាសែតខ្មែរថាមស៍ នៅថ្ងៃចន្ទម្សិលមិញនេះថា សាលារាជធានីភ្នំពេញ នឹងបង្កើននូវចំនួនរថយន្តក្រុងសាធារណៈបន្ថែមទៀតនៅក្នុងឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន ផ្តល់រថយន្តក្រុងថ្មីបន្ថែមចំនួន ១០០គ្រឿងដល់សាលារាជធានីភ្នំពេញ ក្នុងការបម្រើលើសេវាដឹកជញ្ជូនសាធារណៈនេះ។ …
មុំ គន្ធា
http://bit.ly/2iYnBT5