ពលរដ្ឋជាង៤០០គ្រួសាររស់នៅជាប់ព្រលានយន្តហោះថ្មី បារម្ភខ្លាំងពីការបណ្ដេញចេញទាំងបង្ខំ
ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅជាប់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល អះអាងថា អ្នកភូមិកំពុងមានសម្ពាធធ្ងន់ធ្ងរ និងចេញប្រកបរបររកស៊ីទាំងអារម្មណ៍មិននឹងនរ ដោយសារបារម្ភថានឹងត្រូវគេឈូសឆាយបណ្តេញចេញពីផ្ទះទាំងបង្ខំ ខណៈមានគេមកប្រាប់ជាច្រើនលើកច្រើនសាឱ្យពួកគាត់រុះរើរោងចិញ្ចឹមសត្វចេញពីដីផ្ទះ និងហាមសង់សំណង់ថ្មីជាដើម ស្របពេលអាជ្ញាធរខេត្តមិនទាន់ឆ្លើយតបជាវិជ្ជមាននូវការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។ …