ព្រះ​មហាក្សត្រ​មាន​បន្ទូល បើក​ជំនួប​កំពូល​ស្តីពី​ការ​ប្រែ​ប្រួល​អាកាសធាតុ

ព្រះ​មហាក្សត្រ កម្ពុជា នរោត្តម សីហមុនី បាន​អំពាវនាវ​ឲ្យ មាន​កិច្ច​ព្រមព្រៀង​រួម​គ្នា​ជា​អន្តរជាតិ​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​លើ​ពិភព​លោក ក្នុង​ព្រះ​រាជ​សន្ទរកថា​មួយ​របស់​ព្រះអង្គ ​​ទៅ​កាន់​គណប្រតិភូ​មក​ពី​ប្រទេស​ចំនួន ១៩៥ និង​អង្គការ​សង្គម​ស៊ីវិល​នានា​ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​អាកាសធាតុ​នៅ​ប្រទេស​បារាំង (COP21) កាល​ពី​ម្សិល​មិញ។

នៅ​ក្នុង​ព្រះ​រាជ​សន្ទរកថា​ដែល​មាន​រយៈ​ពេល​ប្រហែល​ប្រំា​មួយ​នាទី​កន្លះ នៅ​ក្នុង​ពិធី​បើក​ជំនួប​កំពូល​នៅ​ប្រទេស​បារាំង ព្រះ​អង្គ​មាន​បន្ទូល​ថា៖ «បម្រែបម្រួល​អាកាស​ធាតុ គឺ​ជា​បញ្ហា​ប្រឈម​​មួយ​នៅ​ក្នុង​សម័យ​កាល​របស់​ពួក​យើង ហើយ​ពួក​យើង​បាន​ចាប់​ផ្តើម​ទទួល​​រង នៃ​ឥទ្ធិពល​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ»។ …

Alessandro Marazzi Sassoon
http://bit.ly/1jA1E98