អនុ​ស្ថានីយ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ បើក​ដំណើរការ​នៅ​រតនគិរី​

​អនុ​ស្ថានីយ​ថ្មី​មួយ​ក្នុង​ខេត្តរតនគិរី​ ទើបត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ត​ភ្ជាប់​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ ២៣០​ គីឡូវ៉ុល​ ពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​។​ មន្ត្រី​អគ្គិសនី​កម្ពុជា​ប្រចាំ​នៅ​ខេត្តរតនគិរី​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ អនុ​ស្ថានីយ​ថ្មី​នេះ​ មាន​ទំហំ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ ដែល​បាន​ទាញ​ថាមពល​ពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ដែល​មាន​ប្រវែង​ ១០២​ គីឡូម៉ែត្រ​។​ …

ធូ វិរៈ
https://bit.ly/3iFKKGj