សង្គម​ស៊ីវិល ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន

តាមរយៈ​សេចក្តីថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤៨ បាន​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​លើ​សេចក្តី​សម្រេច​ផ្ដន្ទាទោស​ចំពោះ​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​សវនាការ​លើ​បណ្តឹង​ជំទាស់​នៃ​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ នឹង​ត្រូវ​ធ្វើ​ឡើ​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ។​​ សេចក្ដី​ថ្លែងការណ៍​រួម​នេះ បាន​អះអាង​ថា សកម្មជន​បរិស្ថាន​ទាំង ៣​នាក់មិន​មែន​ជា​ឧក្រិដ្ឋជន​នោះ​ទេពោល​គឺ​ពួក​គេជា​អ្នក​ការពារ​បរិស្ថាន​ដ៏​ក្លាហាន ដែល​បាន​រួម​ចំណែក​យ៉ាង​ធំធេង ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កម្ពុជា សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំង​អស់ និង​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ ប្រសិន​បើ​ការ​ប្ដេជ្ញា​ចិត្ត​ថ្មីៗ​នេះ របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​បូម​ខ្សាច់​ត្រូវ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​មែន​នោះ យុវជន​ការពារ​បរិស្ថាន​ទាំង​នេះ ត្រូវ​តែ​រួច​ទោស ហើយ​គួរតែ​ត្រូវ​បាន​គេ​សរសើរ និង​ការពារ ជាជាង​ត្រូវ​រង​ការ​យាយី​តាម​ផ្លូវ​ច្បាប់។​ …

តាំង វីដា
http://bit.ly/2klqihT