ពុំ​មាន​សំណង​សម្រាប់​អាជីវករ​​ឆេះ​តូប​​នៅ​ផ្សារ​ចាស់​ទេ

គណៈ​កម្មាការ​គ្រប់គ្រង​ផ្សារ​ចាស់​ ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​អស់ ៣០០ តូប​កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រាប់​អាជីវករ​រង​គ្រោះ​ថា ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ ហើយ​ត្រូវ​សាង​សង់​តូប​លក់​ដូរ ដោយ​ខ្លួន​ឯង​ឡើង​វិញ។… បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​អាជីវករ​រង​គ្រោះ​កាល​ពី​ម្សិល​មិញ លោក យន់ ដារ៉ា ប្រធាន​គណៈ​កម្មាការ​ផ្សារ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​​ថា សាលា​ក្រុង​ដែល​ជា​ម្ចាស់​អចលន​ទ្រព្យ​ផ្សារ​នេះ បាន​ប្រាប់​ម្ចាស់​តូប​ឲ្យ​ធ្វើ​ការ​សាង​សង់​ឡើង​វិញ​ដោយ​ខ្លួន​ឯង​ បើ​មិន​ដូច្នេះ​ទេ​ អាជ្ញាធរ​ត្រូវ​ចំណាយ​ពេល​ច្រើន​ណាស់។… អាជីវករ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​មិន​ទទួល​បាន​សំណង ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​សាលា​ក្រុង​បញ្ជាក់​ថា ពួកគេ​អាច​បន្ត​លក់​នៅ​ក្នុង​ផ្សារ​ចាស់​នេះ​ទៀត ដោយ​មិន​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ទេ។…

សែន ដាវីត
http://bit.ly/11VPAHn