លោក ស ខេង ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ២៥ ​រាជធានី-ខេត្

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​បើកសម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ទាំង​ ២៥ រាជធានី-ខេត្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្តពោធិ៍សាត់​។ លោក ស ខេង ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដោយ​អះអាង​ថា​៖ «​ការដាក់​ឱ្យ​ដំណើរការ​អង្គភាព​នេះ​នឹង​ពង្រឹង​ការទទួល​ខុសត្រូវ និង​គណនេយ្យភាព​របស់​រដ្ឋបាល​រាជធានី ខេត្ត ក្នុង​ការគ្រប់គ្រង ការចាត់ចែង និង​ការផ្តល់សេវា​មាន​ប្រសិទ្ធភាព​បាន​ទាន់ពេលវេលា និង​មាន​តម្លាភាព ហើយ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុង​ការមក​ទទួល​សេវា​នៅ​កន្លែង​តែមួយ​។ …

រី សុចាន់
https://bit.ly/2uxr5U3