មនុស្ស​រាប់​ពាន់​នាក់​នឹង​ទៅ​សាលាដំបូង​គាំទ្រ​មនុស្ស​ទាំង​២៣​នាក់​

​មេដឹកនាំ​សហជីព​លើក​ឡើង​ថា​ ​ខ្លួន​រំពឹង​ថា​ ​មនុស្ស​រហូត​ដល់​ទៅ​១.០០០​នាក់​នឹង​នាំ​គ្នា​មក​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​េ​នះ​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ ​សមាជិក​សហជីព​ ​កម្មករ​ ​និង​អ្នក​ឈរ​មើល​ចំនួន​២៣​នាក់​ ​ដែល​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ទាក់ទិន​នឹង​ការ​ពាក់ព័ន្ធ​របស់​ពួក​គេ​នៅ​ក្នុង​ការ​តវ៉ា​ដ៏​ហិង្សា​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​កាលពី​ខែមករា​។​ ​អំឡុង​អំពើ​ហិង្សា​ដ៏​ខ្លាំង​ចំនួន​ពីរ​ថ្ងៃ​នៅ​ដើម​ខែមករា​ ​មនុស្ស​ចំនួន​២៣​នាក់​ត្រូវ​បាន​វាយដំ​ ​និង​ចាប់ខ្លួន​មុន​ពេល​បញ្ជូន​ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ​នៅ​ក្នុង​ខេត្តកំពង់ចាម​ ​ជាទី​ដែល​សុខភាព​របស់​ពួក​គេ​បាន​ចុះ​ខ្សោយ​ហើយ​គ្មាន​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​អាច​ទាក់ទង​មក​ខាងក្រៅ​បាន​តិចតួច​។​ ​មនុស្ស​ទាំង​២៣​នាក់​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​អំពើ​ហិង្សា​ ​និង​បំផ្លិច​បំ​ផ្លា​យ​ទ្រព្យសម្បត្តិ​ ​ជា​ការ​ចោទប្រកាន់​មួយ​ដែល​អង្គការសិទ្ធិមនុស្ស​បាន​ជំទាស់​យ៉ាង​ខ្លាំង​។​ ​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW) ​បាន​មាន​ប្រសាសន៍​ថា​ “ ​នឹង​មាន​មនុស្ស​ប្រហែល​១.០០០​នាក់​ ​មក​ពី​សហជីព​ចំនួន​៨ ​និង​សមាគម​ផ្សេង​ទៀត​ ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ ​និង​ដើម្បី​ចាំ​មើល​សាលក្រម​របស់​តុលាការ​។​ ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​អាច​បង្ហាញ​ស្មារតី​គាំទ្រ​របស់​យើង​ ​ចាប់តាំងពី​ពួក​គាត់​ត្រូវ​បាន​ចាប់ខ្លួន​មក​”​។​ …

ម៉ិច ដារ៉ា
http://www.cambodiadaily.com/news/thousands-expected-at-municipal-court-in-support-of-23-57342/