គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​យក​ឆ្នាំ​ ២០២០ ​ជា​ឆ្នាំ​​រឹតបន្តឹង​ការអនុវត្ត​ច្បាប់

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​នៃ​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ខណៈដែល​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ត្រូវអនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព​គ្នា និង​គ្មាន​ការលើកលែង​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អ្នកស្លាប់​ និង​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ការចេញ​សេចក្ដីប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ស ខេង បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ ២០១៩ គឺ​បាន​កើនឡើង​យ៉ាងគំហុក ទាំង​ស្លាប់ របួស និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ទ្រព្យសម្បត្តិ​ឯកជន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​។ …

ខន សាវិ
https://bit.ly/37BDWDG