ក្រុមហ៊ុន UDG រងការចោទប្រកាន់ថា បានដាំដំឡូងមី និងដូងប្រេងជំនួសឲ្យការបង្កើតរមណីយដ្ឋាន
សមាជិកសភាជាប់ឆ្នោតមួយរូបមកពីគណបក្សសង្គ្រោះជាតិបានឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនអភិវឌ្ឍន៍ Union Development Group (UDG) ដែលគ្រប់គ្រងដោយចិនក្នុងខេត្តកោះកុង កំពុងឈូសឆាយដីសម្បទានរបស់ខ្លួនដែលដំបូងឡើយត្រូវបានគ្រោងធ្វើជារមណីយដ្ឋានទេសចរណ៍ដ៏ធំមួយ ដើម្បីដាំដំឡូងមី និងដើមដូងប្រេងជំនួសវិញ។ លោក សុន ឆ័យ សមាជិកសភាជាប់ឆ្នោតនិងជាប្រធានក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិបានចុះទៅតំបន់នោះកាលពីម្សិលមិញ ដើម្បីជួបជាមួយគ្រួសារដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានដុតកម្ទេចដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិនUDG កាលពីខែមករា និងដែលបាននាំគ្នាតវ៉ាកាលពីដើមខែនេះដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះវិវាទដីធ្លីដ៏រាំរ៉ៃនេះ។ … ក្រុមហ៊ុនអភិវឌ្ឍន៍ចិនUDG ត្រូវបានរដ្ឋាភិបាលផ្តល់ដីសម្បទានទំហំ ៤៥.០០០ហិកតានៅក្នុងព្រំដែននៃឧទ្យានជាតិបទុមសាគរ កាលពីឆ្នាំ២០០៨ ហើយក្រុមហ៊ុននេះបានលើកឡើងថា ខ្លួនមានបំណងបង្កើតរមណីយដ្ឋានទេសចរណ៍ដ៏ធំមួយក្នុងទឹកប្រាក់ទំហំ ៣,៨ពាន់លានដុល្លារដោយមានការសាងសង់សណ្ឋាគារ កន្លែងវាយកូន ហ្គុលហ្វ៍ និងអាកាសយានដ្ឋានឯកជនមួយ។ ការផ្តល់ដីសម្បទាននេះបានធ្វើឲ្យប៉ះពាល់អ្នកភូមិជាច្រើនគ្រួសារដែលរស់នៅក្នុងស្រុកបទុមសាគរនិងស្រុកមួយទៀតក្បែរនោះ គឺ ស្រុកគិរីសាគរ។ …
Lauren Crothers និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/11099/