ក្រុមការងារ​ធ្វើការ​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​ត្រូវ​បាន​បង្កើត​ឡើង​

​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​មួយ​ដែល​មាន​ភារកិច្ច​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ និង​វាយតម្លៃ​មាតិកា​ ដើម្បី​ជំរុញ​វិស័យ​សារព័ត៌មាន​ប្រកបដោយ​គុណភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​និយាយ​ថា​ ក្រុមការងារ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ គណៈកម្មាធិការ​កម្ពុជា​វាយតម្លៃ​សេរីភាព​សារព័ត៌មាន​ ហៅ​កាត់​ថា​ ស៊ី​ម៉ា​ និង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងអំឡុងពេល​សមាជ​សហជីព​ថ្មីៗ​នេះ​។​ សេចក្តី​ប្រកាស​ព័ត៌មាន​បាន​និយាយ​ថា​ ស៊ី​ម៉ា​គឺជា​គណៈកម្មាធិការ​ទី​មួយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយនឹង​ដើរតួ​ក្នុង​ការ​ពង្រឹងគុណភាព​របាយការណ៍​ ការ​បង្កើត​វេទិកា​បើក​ទូលាយ​សម្រាប់​អ្នក​សារព័ត៌មាន​ និង​លើកកម្ពស់​វប្បធម៌​នៃ​ការ​សន្ទនា​ និង​ការ​យោគយល់​គ្នា​។​ …​

តាំង វីដា
https://www.khmertimeskh.com/50655949/working-group-to-assess-media-freedom-through-local-lenses/