សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​យុវជន​​ប្រើ​បណ្តាញ​សង្គម​ឲ្យ​ចំ​គោលដៅ

សង្គម​ស៊ីវិល​ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​យុវជន​ប្រើប្រាស់​បណ្តាញ​សង្គម​រួមមាន Facebook ឬ Twitter ឱ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តស៊ូ​មតិ ការពារ​សិទ្ធិ​មនុស្ស ធ្វើ​នយោបាយ និង​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ជា​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត​។

ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ កាលពី​ម្សិលមិញ ​ក្នុង​វេទិកា​យុវជន​ក្រោម​ប្រធានបទ​នយោបាយ​សម័យ​បច្ចេកវិទ្យា​ដែល​មាន​យុវជន ព្រះសង្ឃ និង​មន្រ្តី​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ ១៥០ នាក់​ដើម្បី​ឱ្យ​យុវជន​ធ្វើការ​វាយតម្លៃ​ជាទូទៅ​អំពី​ផលវិជ្ជមាន​ និង​ផលអវិជ្ជមាន​នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ចាប់​​តាំង​ពី​ឆ្នាំ ២០១៣ មក​ហើយ​ក៏​ដើម្បី​រក​ដំណោះស្រាយ​ផ្លូវ​គំនិត ឬ​នយោបាយ​ដើម្បី​ឱ្យ​យុវជន​​ប្រើប្រាស់​បណ្តាញ​ទាំងនោះ​ឱ្យ​ចំ​គោលដៅ។ …

ឡាយ សាមាន
http://bit.ly/1YqrDCU