Radio France International
ODC: Cambodia's forest cover to fall below 40% by 2023
Open Development Cambodia on September 1, 2024 released a report on forest cover in Cambodia from 2015 to 2023. In this report, ODC claims that forest cover in Cambodia will fall below 40% by 2023. ...
Luck Chandara
https://shorturl.at/K2Tgo
Railway communities dissapointed with ADB's same response
People living along the railroads in Phnom Penh city has made another demonstration in front of ADB’s office in Cambodia for the third time. However, there was not any better response from ADB than the previous times. People affected by the railroad development project which ...
Ngem Sophal
http://www.khmer.rfi.fr/residents-in-rail-road-community-are-disappointed-with-adb-20-10-2014
ព្រះមហាក្សត្រទទួលយកញត្តិសុំពន្យារកិច្ចប្រជុំសភាដំបូងពីសង្គមស៊ីវិល
ពលរដ្ឋ និងព្រះសង្ឃជាច្រើនរយនាក់បានដង្ហែញត្តិទៅព្រះបរមរាជវាំងនៅព្រឹក ថ្ងៃអាទិត្យនេះ ដើម្បីស្នើសុំព្រះមហាក្សត្រពន្យារពេលនៃបើកប្រជុំសភាដំបូង ដែលគ្រោង ធ្វើនៅចន្ទស្អែក។ តំណាងរបស់ព្រះបរមរាជវាំងបានចេញមកយកញត្តិពីតំណាងសង្គមស៊ីវិល នៅក្រៅរបងព្រះបរមរាជវាំង។ តំណាងសង្គមស៊ីវិល៤នាក់ត្រូវបាន អនុញ្ញាតអោយនាំយកញត្តិទៅថ្វាយ ព្រះមហាក្សត្រតាមរយៈមន្ត្រីព្រះបរមរាជវាំង។ គឺជាញត្តិដែលសរសេររួមគ្នាដោយអង្គការសង្គមស៊ីវិលចំនួន១០ដែល ស្នើអោយព្រះមហាក្សត្រពន្យារការប្រជុំសភាដំបូងនៅថ្ងៃចន្ទ២៣ កញ្ញានេះ។ អង្គការសមាគមទាំងនោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីពសេរីកម្មករ សមាគមបណ្តាញយុវជនកម្ពុជាជាដើម។ នៅព្រឹកថ្ងៃអាទិត្យនេះដែរ ពលរដ្ឋ និងព្រះសង្ឃ ជាច្រើនរយនាក់បានដង្ហែញត្តិនេះទៅព្រះបរមរាជវាំង។ ក៏ប៉ុន្តែក្បួនដង្ហែត្រូវបានរារាំងដោយប៉ូលិស ហើយក្រោយមក តំណាងរបស់សង្គមស៊ីវិលក៏ត្រូវបានអនុញ្ញាតអោយនាំយកញត្តិនេះទៅជូន តំណាងព្រះមហាក្សត្រ។ ...
លាង ដឺលុច
http://www.khmer.rfi.fr/king-receives-petition-civil-parties
ប្រជាពលរដ្ឋនៅទីជនបទយល់ឃើញផ្សេងៗគ្នាពីការបើកសម័យប្រជុំរដ្ឋសភាដំបូង
ប្រជាពលរដ្ឋនៅតាមទីជនបទបានយល់ឃើញផ្សេងៗគ្នា ពីការបើកសម័យប្រជុំរដ្ឋសភា នីតិកាលទី៥ ដំបូង នៅថ្ងៃចន្ទ ២៣កញ្ញានេះ។ ពលរដ្ឋខ្លះថា ការប្រជុំសភានោះគួរត្រូវលើកពេលតាមសំណើរបស់គណបក្សប្រឆំាង សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ដើម្បីទុកឱកាសឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត បានត្រឹមត្រូវជាមុនសិន។ ចំណែកប្រជាពលរដ្ឋខ្លះទៀតបានមើលឃើញ ថា គណបក្សឈ្នះឆ្នោតទំាងពីរគួរតែចូលរួមប្រជុំសភាទំាងអស់គ្នា ពីព្រោះនេះជាការសម្រេចរបស់ព្រះមហាក្សត្រ ដែលទ្រង់អនុវត្តតាមច្បាប់កំពូលរបស់ប្រទេស៕ ...
អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130922-cambodian-in-countryside-want-general-assembly-open-on-monday
កូដកម្មអត់អាហាររបស់ព្រះអង្គម្ចាស់ធម្មិកោចប់ហើយ តែការតវ៉ាកំពុងបន្តធ្វើ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មបង្អត់អាហារហើយកាលពីយប់មិញក្រោម ហេតុផលថា អាជ្ញាធរសមត្ថកិច្ចបានរំខានភាពស្ងប់ស្ងាត់របស់ព្រះអង្គ។ ប៉ុន្តែ កសកម្មភាពតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅតែបន្ត។ ក្រុម អ្នកគាំទ្រគណបក្សនេះបានដង្ហែញត្តិតវ៉ាដាក់ថ្វាយព្រះមហាក្សត្រ នៅព្រឹកថ្ងៃសៅរ៍នេះដើម្បីសុំឲ្យព្រះអង្គពន្យារពេលកិច្ចប្រជុំសភា ដំបូង និងគាំទ្រការមិនចូលប្រជុំរបស់គណបក្សប្រឆាំង។ ទីបំផុត ទៅ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មអត់អាហាររបស់ខ្លួនហើយ។ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រដែលឥឡូវក្លាយជាមន្ត្រីបក្សប្រឆាំង បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា កងកម្លាំងសមត្ថកិច្ចជាច្រើនបានចុះទៅរារាំងព្រះអង្គ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់។ ព្រះអង្គម្ចាស់ ធម្មិកោ ដែលបានបេ្តជ្ញាថានឹងបង្អត់អាហារដោយគ្មានថ្ងៃកំណត់រហូតទាល់តែ មានដំណោះស្រាយបញ្ហាបោះឆ្នោតនោះ ក៏បានសម្រេចបញ្ចប់កូដកម្មតាំងពីពេលនោះដែរ បន្ទាប់ពីបានធ្វើកូដកម្មអត់អាហាររយៈពេល ១២ ម៉ោង។ ព្រះអង្គពន្យល់ថា កូដកម្មអត់អាហារត្រូវការភាពស្ងប់ស្ងាត់ ដូច្នេះបើគ្មានភាពស្ងប់ស្ងាត់តែបែរទៅជាកើតមានអំពើហិង្សាទៅវិញ នោះ កូដកម្មនោះក៏គ្មានន័យដែរ។ សមាជិករាជវង្សអង្គនេះបន្តថា ព្រះអង្គកំពុងរិះរកវិធីផ្សេងដើម្បីសម្តែងមតិតវ៉ាដោយសន្តិវិធី។ ...
ប៉ែន បូណា
http://www.khmer.rfi.fr/thormico-fin-greve
របាយការណ៍សង្កេតការណ៍ការិយាល័យសំណាកបោះឆ្នោតត្រូវ បានផ្សព្វផ្សាយ
អង្គការតម្លាភាពកម្ពុជាបានបង្ហាញ របាយការណ៍របស់ខ្លួនជាលើកដំបូង ទាក់ទងទៅនឹងការសង្កេតផែនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៨កក្កដា កន្លងទៅនេះ។ មន្ត្រីអង្គការតម្លាភាពកម្ពុជាអោយដឹងថា លទ្ធផល នៃការសង្កេតការណ៍បែបប្រជាសាស្ត្រ ដែលមិនធ្លាប់អនុវត្តនៅប្រទេស កម្ពុជា មានភាពជាក់លាក់រហូតដល់ទៅ៩៥ភាគរយ។ របៀបសង្កេតការណ៍បោះឆ្នោតតាមបែបជឿនលឿនវិទ្យាសាស្ត្រដែលអង្គការ តម្លាភាពកម្ពុជាបានយកមកប្រើប្រាស់ក្នុងអំឡុងនៃការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៥កន្លងទៅនេះ ត្រូវបានបង្ហាញរបាយការណ៍ហើយនៅ ថ្ងៃ ព្រហស្បតិ៍នេះ។ ដូចដែលបានប្រកាសកាលពីមុនបោះឆ្នោតអង្គការតម្លាភាពកម្ពុជាបានដាក់ ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៩០៦នាក់ ទៅតាមការិយាល័យសំណាក ចំនួន៤០៩ នៅទូទាំង២៤ខេត្ត-ក្រុងជាមួយនឹងបច្ចេកទេសសង្កេតការណ៍បែប សំណាកSBO ដែលជាវិធីសាស្ត្រសង្កេតការណ៍បោះឆ្នោតមួយធ្វើការសង្កេតទៅលើការិយាល័យ បោះឆ្នោតនិងផ្តល់ព័ត៌មានបែបស្ថិតិជាក់លាក់ទៅលើការប្រព្រឹត្តទៅនៃ ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែង នៅក្នុងពិធីមួយដែលបានរៀបចំនៅសណ្ឋាគារImperiel ថា វិធីសាស្ត្រនេះ ធ្វើឲ្យយើងប្រើប្រាស់ថវិកាតិច ប្រើមនុស្សតិចតែមានលទ្ធផលនិង ប្រសិទ្ធភាពខ្ពស់។ ជាក់ស្តែងសម្រាប់លទ្ធផលនៃការសង្កេតការណ៍នៅក្នុង ការបោះឆ្នោតជាតិនៅពេលនេះ គឺលោកទទួលបានភាពជាក់លាក់រហូតទៅដល់ ៩៥ភាគរយ ខណៈដែលអង្គការមួយនេះបានធ្វើការសង្កេតការណ៍ជាគំរូប្រហែលជា ១០ភាគរយប៉ុណ្ណោះ នៃការិយាល័យបោះឆ្នោតនៅកម្ពុជា។ ...
ញឹម សុផល
http://www.khmer.rfi.fr/Rapport-sur-observation-des-bureaux-de-vote
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទ មានរបៀបវារៈផ្ទុយគ្នា
កិច្ចប្រជុំចរចាថ្នាក់កំពូលរវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃចន្ទ ទី១៦កញ្ញា បង្ហាញនូវរបៀបវារៈផ្សេងគ្នា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរ ដោះស្រាយបញ្ហានយោបាយជាប់គាំង ដោយពិភាក្សាពីរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភាថ្មី។ រីឯគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល ដោយទាមទារឲ្យមានការដោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោត មុននឹងឈានដល់ការជជែកពីរចនាសម្ព័ន្ធ ថ្នាក់ដឹកនាំរដ្ឋសភា។ សម្រាប់អ្នកតាមដានសង្គមនយោបាយវិញ ចាត់ទុកកិច្ចប្រជុំរវាងប្រមុខដឹកនាំគណបក្សជាប់ឆ្នោត នៅថ្ងៃចន្ទស្អែកនេះ ថាជាសញ្ញាវិជ្ជមានមួយ ទោះបីជាលទ្ធផលបែបណាក៏ដោយ។ ...
កូនប្រុសលោកហ៊ុន សែន និងលោក ស ខេង ជាប់ជាសមាជិកសភាក្មេងជាងគេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើបញ្ជីឈ្មោះលំដាប់អាយុនៃតំណាងរាស្ត្រជាប់ឆ្នោតទាំង ១២៣រូប ហើយដែលគេឃើញថា លោកហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស សុខា កូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង គឺជាសមាជិកសភាដែលមានវ័យក្មេងជាងគេ។ យោងតាមបញ្ជីលំដាប់អាយុតំណាងរាស្ត្រនីតិកាលទី៥ ដែលមានវ័យចំណាស់ ជាងគេ ក៏មកពីគណបក្សប្រជាជនកម្ពុជាដែរ គឺលោកហេង សំរិន អាយុ៧៩ឆ្នាំ និងលោកគាត ឈន់ ដែលមានអាយុ៧៨ឆ្នាំ។ នៅក្នុងនីតិកាល ទី៥នេះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ និងចាស់ជាងគេ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមបញ្ជីឈ្មោះសមាជិករដ្ឋសភា គិតតាមលំដាប់អាយុពី ខ្ពស់ទៅទាប ដែលត្រូវបានផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បញ្ជីឈ្មោះនេះបង្ហាញថា លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស សុខា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាប់ឆ្នោតក្នុងមណ្ឌលព្រៃវែង មានអាយុ៣២ឆ្នាំ។ ចំណែកឯ សមាជិកសភាដែលមានអាយុច្រើនបន្ទាប់ពីលោក ហ៊ុន ម៉ានី ...
លាង ដឺលុច
http://www.khmer.rfi.fr/Fils-de-HunSen-SarKheng-lesplus-jeunes-des-deputes
គ.ជ.បប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ គណបក្សប្រជាជននៅតែឈ្នះ
ដូចការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតតំណាង រាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣។ ជាលទ្ធផលដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។ នៅក្នុងការប្រកាសលទ្ធផលផ្លូវការរបស់គ.ជ.ប នៅព្រឹកថ្ងៃអាទិត្យទី៨ កញ្ញានេះ មានគណបក្សយោបាយតែពីរគត់ ដែលបានទទួលអាសនៈនៅក្នុងរដ្ឋសភា នីតិកាលទី៥ថ្មីនេះ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ ការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលអាសនៈចំនួន៦៨ ខណៈដែលគណសង្គ្រោះជាតិទទួលបានអាសនៈសរុបចំនួន៥៥។ តារាងលទ្ធផលផ្លូវការនេះបានបង្ហាញថា គណបក្សប្រជាជនទទួលបានសំឡេងឆ្នោតសរុបទូទាំង ប្រទេស៣លាន២សែន៣ម៉ឺន៥ពាន់៩៦៩សំឡេង។ ចំណែកគណបក្ស សង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតសរុបទូទាំងប្រទេសចំនួន ២លាន៩សែន៤ ម៉ឺន៦ពាន់ ១៧៦សំឡេង។ គួរបញ្ជាក់ថា លទ្ធផលផ្លូវការនេះមិនខុសគ្នាពីលទ្ធផលបណ្ដោះអាសន្នដែល គ.ជ.ប ធ្លាប់បានប្រកាសកាលពីថ្ងៃទី១២សីហា កន្លងមកនោះទេ។ ជាលទ្ធផលដែលទទួលរងការរិះគន់ពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដោយសារបានរកឃើញមានភាពមិនប្រក្រតីជាច្រើននៅមុន និងនៅក្រោយការបោះឆ្នោត រហូតឈានដល់មានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិប្រឆាំងនឹង លទ្ធផលនេះ ដោយទាមទារឲ្យបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កើតរក ភាពមិនប្រក្រតីនេះ។ ...
គឹម យុទ្ធណា
http://www.khmer.rfi.fr/election-result-PPC-still-win
គជប ផ្សព្វផ្សាយ ពីសៀវភៅស ស្តីពីការបោះឆ្នោត
គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ ទី៥កញ្ញាម្សិលមិញ បានចេញផ្សាយនូវ សៀវភៅស ស្តីពី ការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា នៃព្រះរាជាណាចក្រ ឆ្នាំ២០១។ សៀវភៅស កម្រាស់ ៥២ ទំព័រ ជាភាសាខ្មែរ និងភាសាអង់គ្លេស មាន ៣៨ ទំព័រ បានរៀបរាប់ពិស្តារ អំពីសាវតា នៃការបង្កើត សមាសភាព និងរចនាសម្ព័ន្ធគជប ដំណើរការបោះឆ្នោត អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ បណ្តឹងបោះឆ្នោត រួមទាំងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនយោបាយអន្តរជាតិនានា លើដំណើរការបោះឆ្នោត នៅកម្ពុជា កាលពីថ្ងៃទី២៨កក្កដា ការស្នើសុំបង្កើតយន្តការថ្មី ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាល និងសេចក្តីសន្និដ្ឋាន។ ...
លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130906-nec-white-book
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើកចុងក្រោយ នៅថ្ងៃនេះ
នៅព្រឹកថ្ងៃសុក្រ ទី៦កញ្ញានេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើកចុងក្រោយ លើការដោះស្រាយបណ្តឹងបដិសេធនឹងលទ្ធផលបោះឆ្នោត ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ។ សវនាការជំនុំជម្រះបណ្តឹងលើកចុងក្រោយ នៅព្រឹកនេះ ចូលដល់មណ្ឌលបោះឆ្នោត នៅខេត្តកណ្តាល៕ នៅព្រឹកថ្ងៃសុក្រ ទី៦កញ្ញានេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកសវនាការលើកចុងក្រោយ លើការដោះស្រាយបណ្តឹងបដិសេធនឹងលទ្ធផលបោះឆ្នោត ដែលប្តឹងដោយគណបក្សសង្គ្រោះជាតិ។ សវនាការជំនុំជម្រះបណ្តឹងលើកចុងក្រោយ នៅព្រឹកនេះ ចូលដល់មណ្ឌលបោះឆ្នោត នៅខេត្តកណ្តាល៕ ...
សាលារាជធានីភ្នំពេញអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើមហាបាតុកម្ម
បន្ទាប់ពីកិច្ចប្រជុំជាង៣ម៉ោង នៅរសៀលថ្ងៃទី៣ខែកញ្ញា អាជ្ញាធររាជធានីភ្នំពេញបានសម្រេចអនុញ្ញាតឲ្យបក្សប្រឆាំងធ្វើ បាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៧កញ្ញាខាងមុខនេះហើយ។ ការសម្រេចនេះធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួន ក្រោមកិច្ចព្រមព្រៀង រវាងភាគីទាំងសងខាង ទាំងខាងអាជ្ញាធររាជធានីភ្នំពេញ និងខាងគណបក្សសង្គ្រោះជាតិដែលជាម្ចាស់សំណើ។ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់វិទ្យុបារាំងអន្ដរជាតិ កាលពីយប់ថ្ងៃទី៣ខែ កញ្ញាថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានការប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ រវាងភាគីពាក់ព័ន្ធនានា ក្នុងនោះរួមមានតំណាងគណបក្សសង្គ្រោះជាតិជាម្ចាស់សំណើ តំណាងសាលារាជធានីភ្នំពេញ និងលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ផងដែរ។ លោកឡុង ឌីម៉ង់ ឲ្យដឹងបន្តថា តំណាងគណបក្សសង្គ្រោះជាតិ គឺលោក ហូរ វ៉ាន់ បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃការធ្វើបាតុកម្ម។ ជាបាតុកម្មអហិង្សាដែលគណបក្សសង្គ្រោះជាតិអះអាងថា ធ្វើឡើងដើម្បីទាមទារឲ្យបង្កើតគណៈកម្មការពិសេសឯករាជ្យ ដើម្បីស៊ើបអង្កេតរកការពិត និងយុត្តិធម៌នៃលទ្ធផលបោះឆ្នោត។ ជាចុងក្រោយ អង្គប្រជុំបានឯកភាពគ្នាថា មហាបាតុកម្មនឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ហើយបញ្ចប់ទៅវិញយ៉ាងយូរនៅម៉ោង១២ថ្ងៃត្រង់ និងគ្មានការដង្ហែក្បួនចល័ត ក្រោយការធ្វើបាតុកម្មឡើយ។ ...
អ៊ឹម រចនា
http://www.khmer.rfi.fr/Phnom-penh-municipality-agrees-on-cnrp-demonstration
គណបក្សសង្គ្រោះជាតិបរាជ័យនៅក្រុមប្រឹក្សាធម្មនុញ្ញ
នៅថ្ងៃទី៣១ សីហានេះ គឺជាលើកទី១ហើយដែលក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាកាលើកទី១របស់ខ្លួនដើម្បីដោះស្រាយបណ្តឹងស្តីពី ភាពមិនប្រក្រតីនៃការបោះឆ្នោត និងបណ្តឹងទាស់នឹងលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តក្រចេះ។ តែទីបំផុតទៅ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលដោះស្រាយបណ្តឹងបោះឆ្នោត នោះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គ.ជ.ប និងប្រកាសបិទផ្លូវតវាជាស្ថាពរ។ នុងសវនាការពេញមួយថ្ងៃនៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សសង្គ្រោះជាតិដែលជាដើមបណ្តឹងក្នុងសំណុំរឿងប្តឹងទាស់ស្តី ភាពមិនប្រក្រក្រតីនៃការបោះឆ្នោត និងបណ្តឹងទាំស់លទ្ធផលបោះឆ្នោតនៅមណ្ឌលខេត្តក្រចេះនោះ បានទទួលបរាជ័យហើយ។ បរាជ័យព្រោះតែក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលដោះស្រាយភាព បណ្តឹងបោះឆ្នោតនោះ បានចាត់ទុកសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជបនៅថ្ងៃទី១៥សីហា ថាបានការ និងតម្រូវឱ្យ គ.ជ.ប ត្រូវចាត់វិធានការដាក់ទណ្ឌកម្មលើមន្ត្រីការិយាល័យបោះឆ្នោតទាំង៨ ដែលបានបណ្តាលឱ្យកញ្ចប់សុវត្ថិភាព “ក”ចំហ។ ហើយសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបិទផ្លូវតវាជាស្ថាពរ។ តែយ៉ាងណាក៏ដោយ លោក គួយ ប៊ុនរឿន តំណាងរាស្ត្រ និង ជាអ្នកទទួលបន្ទុកការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខទីស្នាក់ការក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយការបញ្ចប់សវនាការថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទេនូវការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក គួយ ប៊ុនរឿន បានបន្តថា គណបក្សសង្គ្រោះជាតិ នឹងងាកមករកភាពយុត្តិធម៌ស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ទៅកាន់តុលាការជាបន្ត។ ...
ការផ្ទៀងផ្ទាត់នៅមណ្ឌលបាត់ដំបង៖ខុសតួលេខតែ១សន្លឹកឆ្នោតប៉ុណ្ណោះសម្រាប់គណបក្សធំៗទាំង២
ការពិនិត្យផ្ទៀងផ្ទាត់កញ្ចប់ សុវត្ថិភាព”ក” នៅ ៨ ការិយាល័យ នៅខេត្តបាត់ដំបង បានចំណាយពេលប្រហែល ២ ម៉ោងប៉ុណ្ណោះ។ ការពិនិត្យផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព”ក” នៅព្រឹកថ្ងៃពុធនេះ ដូចនីតិវិធីពិនិត្យផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាពបោះឆ្នោតលើកមុន គឺការពិនិត្យផ្ទៀងផ្ទាត់សំឡេងឆ្នោតនោះ ត្រូវបានបើកធ្វើជាសាធារណៈ។ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប បានអញ្ជើញចូលរួម ព្រមទាំងតំណាងគ.ជ.ប តំណាងគណបក្សនយោបាយ និងអ្នកកាសែត បានពិនិត្យផ្ទៀងផ្ទាត់ការកត់ត្រាសំឡេងឆ្នោត តាមទម្រង់ ១១០២ ១១០៨ និងផ្ទាំងក្រដាសធំ។ ជាលទ្ធផល ទូទាំង ៨ ការិយាល័យនោះ មានការស្រង់ លើសសំឡេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ចំនួន ១ សំឡេង។ រីឯគណបក្សសង្គ្រោះជាតិ ក៏ត្រូវគេស្រង់សំឡេងលើស ១ សំឡេងដែរ។ បន្ទាប់ពីរុករកកញ្ចប់សុវត្ថិភាព”ក” អស់ពេលជាង ១ ម៉ោង ចាប់ពីម៉ោង ៨ ព្រឹកមិញ ក្រុមការងាររបស់គ.ជ.ប ...
អ្នកគាំទ្របក្សប្រឆាំងនៅបរទេសបន្តធ្វើបាតុកម្មទាមទារដំណោះស្រាយបោះឆ្នោត
សហគមន៍ខ្មែរនៅប្រទេសបារាំងបាន នាំគ្នាធ្វើបាតុកម្ម នៅទីក្រុងប៉ារីស នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយ ចំពោះភាពមិនប្រក្រតីក្នុងពេល បោះឆ្នោត។ បាតុកម្មពីរទៀតត្រូវបានគ្រោងឡើងជាបន្តបន្ទាប់ នៅថ្ងៃទី ២៦ សីហានេះ នៅពីមុខទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុង ហ្ស៊ឺណែវ ប្រទេសស្វីស និងនៅថ្ងៃទី ៣០ សីហា នៅពីមុខទីស្នាក់ការសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដើម្បីទាមទារឲ្យមានគណៈកម្មការឯករាជ្យ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ នៅឯក្នុងប្រទេសកម្ពុជាឯណេះវិញ ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់បន្តិច ខណៈដែល គ.ជ.ប គ្រោងបើកកញ្ចប់សុវត្ថិភាព នៅថ្ងៃអាទិត្យស្អែក។ មួយថ្ងៃក្រោយពីមានបាតុកម្មរបស់សហគមន៍ខ្មែរ នៅប្រទេសបារាំង កាល ពីរសៀលថ្ងៃសៅរ៍ ២៤សីហា មហាបាតុកម្មមួយទៀតរបស់អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ សីហានេះ នៅពីមុខទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។ អ្នករៀបចំបាតុកម្មកំពុងអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើនកុះករ។ រីឯអ្នកមិនបានចូលរួម ក៏ត្រូវបានគេស្នើសុំឲ្យចុះហត្ថលេខាលើញត្តិ មួយផងដែរ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់អ្នករៀបចំបាតុកម្ម ដែលត្រូវបានគេ ផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះ។ ញត្តិទាំងនោះនឹងត្រូវគេប្រគល់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា លោក សូរីយា ប្រាសាទ ស៊ូប៊ែឌី ផងដែរ។ ញត្តិនោះមានន័យសុំឲ្យអង្គការសហប្រជាជាតិជួយជំរុញឲ្យរដ្ឋាភិបាល កម្ពុជា បង្កើតគណៈកម្មការឯករាជ្យដោះស្រាយភាពមិនប្រក្រតីនៃ ការបោះឆ្នោត។ ...
http://www.khmer.rfi.fr/manifestations-soutenant-opposition-a-l-etranger
បក្សជាប់ឆ្នោតទាំងពីរព្រមព្រៀងលើការថែរក្សាសន្តិភាព
គ្មានការវិវត្តន៍ថ្មីដែលត្រូវបាន រកឃើញដោយគណបក្សជាប់ឆ្នោតទាំងពីរ ក្នុងដំណោះស្រាយនៃបញ្ហា ការបោះឆ្នោតឡើយ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃរសៀលថ្ងៃអង្គារ ម្សិលមិញ។ ប៉ុន្តែ បើតាមការអះអាងរបស់លោកមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា គណបក្សទាំងពីរបានឯកភាពគ្នាលើចំនុចសំខាន់មួយ គឺការថែរក្សាសន្តិភាព។ អ្នកនយោបាយនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលបានជួបគ្នាកាលពីរសៀលថ្ងៃអង្គារ ម្សិលមិញនោះ មិនបានថ្លែងប្រាប់អ្នកកាសែតច្បាស់លាស់ថា ពួកគេបាននិយាយអំពីប្រធានបទអ្វីពិតប្រាកដឡើយ។ ក្រោយជួបគ្នាលើកទី៣ តំណាងគណបក្សទាំងពីរបានត្រឹមតែបញ្ជាក់ឡើងវិញថា ពួកគេបានផ្តើមស្វែងយល់ជំហរពីគ្នាទៅវិញទៅមក។ ប៉ុន្តែ នៅព្រឹកថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោកជាម យៀប បានប្រាប់វិទ្យុបារាំងអោយដឹងថា ចំនុចរួមសំខាន់មួយដែលគណបក្សទាំងពីរបានឯកភាពជាមួយគ្នា គឺការថែរក្សាសន្តិភាពរបស់កម្ពុជា។ លោកជាម យៀប មិនបានមានវត្តមាននៅក្នុងកិច្ចប្រជុំទ្វេភាគីដែលគណបក្សប្រជាជន កម្ពុជា បានដឹកនាំដោយលោក ព្រុំ សុខានោះឡើយ។ ប៉ុន្តែ ប្រសិនបើគេជឿប្រសាសន៍របស់ ជាម យៀបនោះ គណបក្សទាំងពីរបាននិយាយអំពីបញ្ហាសន្តិសុខសង្គម ខណៈដែលគណបក្សសង្គ្រោះជាតិនៅប្រកាន់ជំហរចុងក្រោយដោយការដឹកនាំមហា បាតុកម្មអហិង្សា ហើយអាជ្ញាធរនៃរដ្ឋាភិបាលចាំផ្ទះរបស់គណបក្សប្រជាជនកម្ពុជាក៏បាន ត្រៀមកំលាំងបង្ក្រាប ក្នុងករណីហិង្សាដែរ។ ...
បន្ទប់ស្ថានការណ៍នៃការបោះឆ្នោតវាយតម្លៃថា មានភាពមិនប្រក្រតី ច្រើនជាង១ម៉ឺនករណី
បន្ទប់ស្ថានការណ៍នៃក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលវាយតម្លៃថា បានរកឃើញមានភាពមិនប្រក្រតីច្រើនជាង ១ម៉ឺន១ពាន់ករណី។ ភាពមិនប្រក្រតីទាំងនេះ បានបណ្ដាយឱ្យមានការបាត់បង់សិទ្ធិ អ្នកបោះឆ្នោតជាច្រើន និងកង្វះនូវភាពយុត្តិធម៌ក្នុងការចាត់ចែងការបោះឆ្នោត។ តាមការអង្កេតរបស់អង្កការខុមហ្វ្រែល ទៅលើអ្នកមានសិទ្ធិបោះឆ្នោតដែលគ្មានស្នាមទឹកខ្មៅនៅលើចង្អុលដៃ បង្ហាញថា មាន៤៦% បានទៅដល់ការិយាល័យ បោះឆ្នោត ប៉ុន្តែ ពួកគាត់មិនបានបោះឆ្នោត ដោយសារតែរកឈ្មោះ ឬការិយាល័យមិនឃើញ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ ក្នុងការបោះឆ្នោត និងខុសទិន្នន័យក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រវាងក្រុមអង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលបានចេញផ្សាយ ក្នុងថ្ងៃទី២១ សីហានេះ បន្ថែមដែរថា តាមការអង្កេតមួយទៀត បានរកឃើញ មាន៦០% នៃការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឯកសារបញ្ជាក់អត្តសញ្ញាណត្រឹមត្រូវ ប៉ុន្តែ មិនអាចរកឈ្មោះឃើញក្នុងបញ្ជីបោះឆ្នោត។ សូមបញ្ជាក់ថា បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោត ជាកន្លែងរាយការណ៍ភាពមិនប្រក្រតីផ្សេងៗ ដែលមានក្រុមអង្គការសង្គមស៊ីវិល ជាង៣០ រង់ចាំទទួលព័ត៌មានពីអ្នកសង្កេតការណ៍បោះឆ្នោត។ ហើយបន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាងលើយល់ថា ជាលទ្ធផលជាមួយផលវិបាកចេញមកពីភាពមិនប្រក្រតីជាច្រើន ក្នុងកំឡុងពេលបោះឆ្នោត។ បន្ថែមលើនេះដែរ ភាពមិនប្រក្រតីជាច្រើនបានកើតមាន ឡើង ត្រូវបានបន្ទប់ស្ថានការណ៍បញ្ជាក់បន្ថែមថា មានច្រើនក្នុង ខេត្តចំនួន បី គឺខេត្តកណ្ដាល បន្ទាយមានជ័យ ...
http://www.khmer.rfi.fr/Irregularites-plus-de-dix-milles-cas-selon-security-room-election
ប្រមុខការទូតចិនជំរុញឲ្យកម្ពុជាដោះស្រាយបញ្ហានយោបាយដោយសន្តិវិធី
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅភ្នំពេញ បានជំរុញឲ្យកម្ពុជាដោះស្រាយបញ្ហាបោះឆ្នោតដោយសន្តិវិធីតាមរយៈ កិច្ចពិភាក្សាគ្នា។ ការជំរុញបែបនេះបានធ្វើឡើងខណៈដែលកម្ពុជាកំពុងជួបភាពតានតឹងខាង នយោបាយដោះស្រាយមិនចេញរវាងគណបក្សជាប់ឆ្នោតទាំងពីរ។ ប៉ុន្តែ ប្រមុខការទូតទីក្រុងប៉េកាំងបានគាំទ្រយ៉ាងចំហដល់គណបក្សប្រជាជនកម្ពុជា ក្នុងឋានៈជាគណបក្សឈ្នះឆ្នោត។ ថ្លែងក្នុងសន្និសីទកាសែតរួមគ្នាមួយនៅថ្ងៃពុធនេះនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសម្តែងការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋាភិបាលរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោតភាគច្រើននៅក្នុង រដ្ឋសភា។ ជាការឆ្លើយតប លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងអំណរគុណចំពោះចិនដែលបាន គាំទ្រលទ្ធផលបោះឆ្នោតនៅពេលនេះ។ យ៉ាងណាក៏ដោយ ប្រមុខការទូតទីក្រុងប៉េកាំងបានជំរុញឲ្យភាគីជម្លោះនយោបាយនៅ កម្ពុជាដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចាគ្នាដើម្បីឈានទៅ បង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីនៅពេលខាងមុខ។ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាពនាព្រឹកថ្ងៃពុធទី ២១ សីហានេះ រដ្ឋមន្ត្រីការបរទេសចិនក៏បានជំរុញបញ្ហានេះដូចគ្នាដែរ។ នៅក្នុងជំនួបជាង ២ ម៉ោងនោះ ប្រមុខការទូតចិនបានសាទរចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៥នៅកម្ពុជាកាលពីថ្ងៃទី ២៨ កក្កដា ដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះកៅអីភាគច្រើននៅក្នុង ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សបារម្ភពីអាជ្ញាធរបង្ខំឲ្យពលរដ្ឋផ្តិតមេដៃគាំទ្រលទ្ធផលបោះឆ្នោត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងព្រួយបារម្ភពីបញ្ហាដែលអាជ្ញាធរមូលដ្ឋាន បានបង្ខិតបង្ខំប្រជាជន អោយចុះហត្ថលេខាគាំទ្រលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលបានប្រកាសដោយគ.ជ.ប កាលពីថ្ងៃទី១២ សីហា។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់មិនជឿថា ប្រជាជនកម្ពុជាសមយ័នេះមានការខ្លាចរអារនឹងអាជ្ញាធរតំបន់នោះទេ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ សីហាថា ខ្លួនបានទទួលរបាយការណ៍ដ៏គួរអោយព្រួយបារម្ភពីប្រជាពលរដ្ឋ នៅសង្កាត់ ទឹកល្អក់១ ក្នុងរាជធានីភ្នំពេញ ដែលទទួលគំនាបពីអាជ្ញាធរក្នុងការចុះហត្ថលេខាលើញត្តិគាំទ្រលទ្ធផល បោះឆ្នោត ។ សេចក្តីថ្លែងការនោះ បានអោយដឹងថា នៅសង្កាត់ទឹកល្អក់ទី១ អាជ្ញាធរបានធ្វើញត្តិដែល មានន័យគាំទ្រលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា។ ញត្តិនោះក៏មានន័យប្រឆាំងនឹងអ្នកនយោបាយ ដែលអំពាវនាវអោយមានមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។ ដោយការបង្ខំរបស់អាជ្ញាធរ ប្រជាជនមួយចំនួនក្នុងសង្កាត់ទឹកល្អក់ បានបង្ខំចិត្តចុះហត្ថលេខាលើ ញត្តិនោះ ដោយខ្លាចថា ប្រសិនបើពួកគាត់មិនព្រមចុះហត្ថលេខាគាំទ្រញត្តិនោះទេ គ្រួសាររបស់ពួកគាត់អាចនឹងប្រឈមនឹងគ្រោះថ្នាក់។ ទង្វើបែបនេះ ធ្វើអោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសថា វាពុំស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និង យុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិនោះទេ។ ...
http://www.khmer.rfi.fr/cchr-issue-over-athority-focre-people
លោក គល់ បញ្ញា៖ គេមិនអាចបើកកញ្ចប់សុវត្ថិភាពទាំងអស់បានទេ តែគេអាចបើកផ្ទៀងផ្ទាត់ខ្លះបាន
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងសម្រាប់ថ្ងៃសៅរ៍នេះគឺ លោក គល់ បញ្ញា នាយកអង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល ( Comfrel)។ ឆ្លើយតបនឹងសំណួរបស់ ប៉ែន បូណា លោក គល់ បញ្ញា អះអាងថា អ្វីដែលលោកសង្កេតឃើញក្នុងភាពមិនប្រក្រតីមួយចំនួននោះ គឺជាកង្វះខាត បច្ចេកទេសប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកសំណូមពរឲ្យ គ.ជ.ប បើកទូលាយជាងនេះបន្តិច ដោយយល់ព្រមឲ្យមានការផ្ទៀងផ្ទាត់ឯកសារក្នុង កញ្ចប់សុវត្ថិភាពមួយចំនួន ដើម្បីដឹងអំពីទំហំនៃភាពមិនប្រក្រតី។ ...
គ.ជ.ប.ចាប់ផ្ដើមដោះស្រាយបណ្ដឹងបក្សសង្គ្រោះជាតិចំនួន១៧បណ្ដឹង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្ដើមចាត់ការបណ្ដឹងរបស់បក្សសង្គ្រោះជាតិ ដែលបានប្ដឹងអំពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត ចាប់ពីថ្ងៃទី១៥ សីហា នេះតទៅហើយ។ តែគ្រាន់តែបើកឆាកដោះស្រាយបណ្ដឹងនៅថ្ងៃដំបូងភ្លាម ក៏មានបញ្ហាភ្លែតដូចដែលគេរំពឹងទុកកន្លងមក គឺបក្សសង្គ្រោះជាតិ ចោទ គ.ជ.ប ថា ដោះស្រាយបណ្ដឹងរបៀបអាថ៌កំបាំងស្ងាត់ៗ មិនគួរឲ្យទុកចិត្ត ហើយបានអំពាវនាវឲ្យអ្នកសង្កេតការណ៍ចូលរួមពិនិត្យទាំងអស់គ្នា និងជួយធ្វើជាសាក្សីផង។ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៥ សីហា ថា គ.ជ.ប បានទទួលពាក្យបណ្ដឹងពីបក្សសង្គ្រោះជាតិ សរុបចំនួន ១៧បណ្ដឹងនៅទូទាំងប្រទេស។ ទាក់ទងការដោះស្រាយបណ្ដឹងនេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា គ.ជ.ប បានពិនិត្យបណ្ដឹងមកពីខេត្តក្រចេះ នៅថ្ងៃទី១៥ សីហា ហើយនឹងពិនិត្យសម្រេចបណ្ដឹងមកពីខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀតនៅថ្ងៃបន្តបន្ទាប់។ សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីបក្សសង្គ្រោះជាតិ ដាក់ពាក្យបណ្ដឹងទៅ គ.ជ.ប កាលពីថ្ងៃទី១៤ សីហា ប្ដឹងតវ៉ាពីភាពមិនប្រក្រតីទៅនឹងលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ចំនួន ១៧ករណី នៅមណ្ឌលខេត្តក្រចេះ ...
http://www.rfa.org/khmer/news/politics/NEC-begins-to-review-CNRP-complaint-08152013093506.html
គជប អនុវត្តតាមនីតិវិធី រង់ចាំទទួលបណ្តឹង និងត្រៀមប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ
ក្រោយពីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបានបង្ហាញពីសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង ៨ នៅតាមមណ្ឌលខេត្តរាជធានី ចំនួន ២៤ ទូទាំងប្រទេស គជប រង់ចាំទទួលបណ្តឹងជំទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងត្រៀមប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។ លទ្ធផលបោះឆ្នោតផ្លូវការ ដែលគជប នឹងត្រូវប្រកាស ក្នុងរយៈពេល ៧២ ម៉ោង ក្រោយពីប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយមិនមានបណ្តឹងតវ៉ា។ តែបើមានបណ្តឹងតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នោះលទ្ធផលផ្លូវការ នឹងត្រូវ គជប ប្រកាសយ៉ាងយូរ ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។ ...
គ.ជ.ប.ទទួលបានរបាយការណ៍ចំនួន៤៨ ស្ដីពីភាពមិនប្រក្រតី ជុំវិញការបោះឆ្នោត
គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ទទួលបានរបាយការណ៍សរុបចំនួន ៤៨ពីរាជធានី និងខេត្ត ចំនួន ១១។ ដែលករណីជាច្រើន ក្នុងរបាយការណ៍ គ.ជ.ប. អះអាងថា បានពិនិត្យ និងដោះស្រាយតាមច្បាប់បោះឆ្នោតហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន មួយរបស់គ.ជ.ប. ចុះថ្ងៃអាទិត្យទី ១១ សីហា ឆ្នាំ ២០១៣។ របាយការណ៍ចំនួន៤៨ ករណីខាងលើ ត្រូវបានគ.ជ.ប. ទទួលបានរវាងពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៦ សីហា ដែលមានករណីមួយចំនួនធំក្នុងរបាយការណ៍ ត្រូវបានភាគីពាក់ព័ន្ធ បានដាក់ពាក្យប្ដឹង មកគណៈកម្មការជាតិរៀបចំការបោះឆ្នោត តាមឋានានុក្រម។ ហើយមកដល់ពេលនេះ គ.ជ.ប. ក៏បានយកមកពិនិត្យ និងដោះស្រាយ និងសម្រេច ក្នុងក្របខ័ណ្ឌច្បាប់បោះឆ្នោត រួចរាល់ហើយផងដែរ។ ក្នុងរបាយការណ៍ ត្រូវបានគេរកឃើញថា ភាពមិនប្រក្រតីពាក់ព័ន្ធច្រើន នៅរាជធានី និងខេត្តចំនួន ១១ ដែលមានដូចជា៖ ភ្នំពេញ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ...
http://www.khmer.rfi.fr/cambodia/20130811-election-report-NEC
សង្គមស៊ីវិលព្រួយបារម្ភពីការគុំកួនគ្នាក្រោយការបោះឆ្នោត
នៅថ្ងៃ ចន្ទនេះ ក្រុមអង្គការសង្គមស៊ីវិលដែលបានប្រមូលផ្តុំគ្នា ក្រោមស្លាក គណៈកម្មាធិការប្រព្រឹត្តិកម្ម បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាបំភិតបំភ័យ ការគុំកួន ការគំរាមកំហែងក្នុងចំណោមប្រជាពលរដ្ឋមួយចំនួនក្រោយការបោះឆ្នោត។ ក្រុមសង្គមស៊ីវិលទាំងនោះអះអាងថា បញ្ហាហិង្សាដោយពាក្យសម្ដីកំពុងកើតឡើងពីក្រុមគាំទ្រគណបក្សនយោបាយ មួយ ទៅគណបក្សនយោបាយមួយផ្សេងទៀត ពិសេសការគំរាមកំហែងពីមន្ត្រីថ្នាក់មូលដ្ឋាន ដូចជាមេភូមិ មេឃុំ និងអាជ្ញាធរមួយចំនួន ដែលមាននិន្នាការគាំទ្រគណបក្សកាន់អំណាច បានគំរាមទៅលើសកម្មជនគណបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោត ។ ...
វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/civilsociety-worry-after-election