អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)” ដោយបន្ថែមទិន្នន័យផែនទីចំនួន០២នៃតំបន់ការពារទេសភាពភ្នំក្រាំងដីមាសក្នុងខេត្តកំពង់ឆ្នាំង។ បណ្តុំទិន្នន័យនេះបង្ហាញពីតំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិដែលត្រូវបានធ្វើចំណាត់ថ្នាក់ជា ៤ ប្រភេទដូចជា តំបន់ស្នូល តំបន់អភិរក្សតំបន់ប្រើប្រាស់ដោយនិរន្តរភាព និងតំបន់សហគមន៍។ បច្ចុប្បន្ននេះ បណ្តុំទិន្នន័យមានតែតំបន់នៃដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃស្រែពក តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ការពារទេសភាពភ្នំក្រាំងដីមាស និងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងតែប៉ុណ្ណោះ។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)»។