អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី “តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)”

អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានធ្វើបច្ចុប្បន្នភាពសំណុំទិន្នន័យអំពី ”តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)” ដោយបន្ថែមទិន្នន័យផែនទីចំនួន០២នៃតំបន់ការពារទេសភាពភ្នំក្រាំងដីមាសក្នុងខេត្តកំពង់ឆ្នាំង។ ​បណ្តុំ​ទិន្នន័យ​នេះ​បង្ហាញ​ពី​តំបន់​គ្រប់គ្រង​នៃ​តំបន់ការពារធម្មជាតិ​ដែល​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​ ៤​ ប្រភេទ​ដូច​ជា​ តំបន់​ស្នូល​ តំបន់​អភិរក្ស​តំបន់​ប្រើប្រាស់​ដោយ​និរន្តរភាព​ និង​តំបន់​សហគមន៍​។​ បច្ចុប្បន្ន​នេះ​ បណ្តុំ​ទិន្នន័យ​មាន​តែ​តំបន់​នៃ​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ តំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ការពារទេសភាពភ្នំក្រាំងដីមាស និងតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង​តែ​ប៉ុណ្ណោះ​។​

=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រអំពី «តំបន់គ្រប់គ្រងនៃតំបន់ការពារធម្មជាតិ (២០១៩-២០២៣)»។