​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ “តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ (១៩៩៣-២០២៣)”

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ធ្វើ​បច្ចុប្បន្នភាព​សំណុំ​ទិន្នន័យ​អំពី​ “​តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ (១៩៩៣-២០២៣)”​ ដោយ​បន្ថែម​ទិន្នន័យ​ផែនទី​ចំនួន​០១​ក្នុង​ខេត្តស្ទឹងត្រែង​ ចេញពី​ អនុក្រឹត្យ​លេខ​១៩៧​ ស្តី​ពី​បង្កើត​តំបន់ការពារទេសភាព​ស្ទឹង​ត្រែង​។​ សំណុំ​ទិន្នន័យ​នេះ​ ប្រមូលផ្តុំ​ទិន្នន័យ​អំពី​តំបន់​ការពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំនួន​ ៨​ ប្រភេទ​ (​តំបន់​ឧទ្យាន​ជាតិ​ តំបន់​ដែនជម្រកសត្វព្រៃ​ តំបន់ការពារទេសភាព​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ តំបន់​រ៉ា​ម​សារ​ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល​និង​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​)​ ជាមួយនឹង​កាលបរិច្ឆេទ​ នៃ​ការ​បង្កើត​ ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់​ ឆ្នាំ​២០២៣​។​ ទិន្នន័យ​នេះ​ ត្រូវ​បាន​ប្រមូល​មក​ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជា​ទម្រង់​ pdf​ និង​​ shapefile​ ។​ ទិន្នន័យ​ភូមិសាស្ត្រ​ ត្រូវ​បាន​កំណត់​យក​តាម​ប្រព័ន្ធ​គោល​ WGS​ 84,​ Zone​ 48N​។​

=​ >​សូម​ចុច​នៅ​ ទី​នេះ​ ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​អំពី​ “​តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​ (១៩៩៣-២០២៣)”​។​