សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​

នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​។​

សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​ (Bavi)​ T2609​ ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល​ សមុទ្រ​អាន់​ដា​ម៉ា​ន់​ សមុទ្រ​ ចិន​ខាងត្បូង​ អាង​ទន្លេមេគង្គ​ សមុទ្រ​កម្ពុជា​ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​ បា​វី​ នេះ​ទេ​។​

 

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf