​សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​ដាក់​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ដោយ​មិន​ប្រើ​ក្រដាស​ (Paperless)

នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ក្រសួងពាណិជ្ជកម្ម​ បាន​ជូនដំណឹង​ដល់​សាធារណជន​ ភ្នាក់ងារ​តំណាង​ស្របច្បាប់​នៃ​ ម្ចាស់​ម៉ាក​ និង​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ម៉ាក​ ឱ្យ​បាន​ជ្រាប​ថា​ ក្នុង​គោលបំណង​លើកកម្ពស់​ការ​ចុះបញ្ជី​ម៉ាក​ ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ ព្រមទាំង​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ ក្រសួងពាណិជ្ជកម្ម​នឹង​ដាក់​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ដោយ​មិន​ប្រើ​ក្រដាស​ (Paperless)​ ចាប់ពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥​ នេះ​តទៅ​។​ ប្រព័ន្ធ​នេះ​ នឹង​គ្រប់គ្រង​ដំណើរការ​ចុះបញ្ជី​ម៉ាក​ជា​ទម្រង់​ឌី​ជី​ថ​ល​ ហើយ​ រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ម៉ាក​ដែល​ផ្តល់​ដោយ​ក្រសួងពាណិជ្ជកម្ម​ ជូន​ម្ចាស់​ម៉ាក​ ឬ​ភ្នាក់ងារ​ តំណាង​ស្របច្បាប់​នៃ​ម្ចាស់​ម៉ាក​ គឺ​ត្រូវធ្វើ​ឡើងជា​ទម្រង់​ឌី​ជី​ថ​ល​។​

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf