សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless)
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់សាធារណជន ភ្នាក់ងារតំណាងស្របច្បាប់នៃ ម្ចាស់ម៉ាក និងអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក ឱ្យបានជ្រាបថា ក្នុងគោលបំណងលើកកម្ពស់ការចុះបញ្ជីម៉ាក ឱ្យមានប្រសិទ្ធភាព និងឱ្យកាន់តែមានភាពងាយស្រួល ព្រមទាំងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីម៉ាកដោយមិនប្រើក្រដាស (Paperless) ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ ប្រព័ន្ធនេះ នឹងគ្រប់គ្រងដំណើរការចុះបញ្ជីម៉ាកជាទម្រង់ឌីជីថល ហើយ រាល់ឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម ជូនម្ចាស់ម៉ាក ឬភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាក គឺត្រូវធ្វើឡើងជាទម្រង់ឌីជីថល។
ក្រសួងពាណិជ្ជកម្ម