សេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ។
សូមជូនដំណឹងដល់ សាធារណជន ម្ចាស់ដី និងគ្រប់ស្ថាប័ន ពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងភូមិអណ្តូងខ្នង ភូមិគំរូ ភូមិតាយើង ភូមិឯកភាព ភូមិផ្សារថ្មី ភូមិស្វាយជ្រំ និងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាម ខ្លឹមសារ យោងខាងលើគណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារសុរិយោដី រួមមានប្លង់ សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
