ដីធ្លី

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី សំណើររបស់កម្ពុជានៃការរៀបចំ និងសំណើររបស់ភាគីថៃ​នៃការលើកពេលជាថ្មីជាលើកទី២ នៃការរៀបចំ កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ក្នុងអំឡុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងដែលបានឯកភាពគ្នានាពេលកន្លងមក កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើសាជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចក្នុងឯកសារភ្ជាប់។ ...

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

ទាញយក៖ pdf

សេចក្តី​ណែនាំ​៖ វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានចេញសេចក្តី​ណែនាំ​ ស្តីពី ​វិធានការ​បន្ទាន់​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ។ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ អនុវត្តនូវវិធានការដូចចែងក្នុងសេចក្ដីណែនាំខាងលើ។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តីណែនាំ៖ ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន បានចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះអំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ ...

អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​៖ ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា

នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បាន​ចេញសេចក្តីថ្លែងការណ៍​ចំពោះ​ចេតនាបំភាន់ការពិតរបស់ថៃ​ និងការ​​បង្វែរការចាប់អារម្មណ៍​អន្តរជាតិពីការ​ឈ្លានពានដែលកំពុងបន្តរបស់ថៃ​ ដោយរួមទាំងការ​ទម្លាក់គ្រាប់បែកក្នុងតំបន់ស៊ីវិល និងការ​ប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ការចោទប្រកាន់របស់ថៃ តាមរយៈការប្រើប្រាស់រូបភាពមួយចំនួន និងអមដោយអំណះអំណាងដោយឯកតោភាគី គឺជាចេតនាបំភាន់ការពិត និងបង្វែរការចាប់អារម្មណ៍អន្តរជាតិពីទង្វើឈ្លានពានដែលកំពុងបន្តរបស់ខ្លួន ដោយរួមទាំងការទម្លាក់គ្រាប់នៅក្នុងតំបន់ស៊ីវិល និងការប្រើប្រាស់សព្វាវុធខុសច្បាប់មកលើកម្ពុជា។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​លើក​ទី​២២​ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស​

​នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​ ២២​ នៃ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ហាមប្រាម ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​លើ​សំណើសុំ​ក្រោម​មាត្រា​៨​ នៃ​អនុសញ្ញា​អូ​តា​វ៉ា​ កិច្ចប្រជុំ​លើក​ទី​២២​ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា​

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​កិច្ចប្រជុំ​លើក​ទី​២២​ របស់​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ដោយ​ថ្កោលទោស​ការ​វាយប្រហារ​យោធា​របស់​ប្រទេស​ថៃ​មក​លើ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​លើ​ហេតុការណ៍​មីន ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ហ្វេ​ស​បុក​ផេ​ក​ឈ្មោះ​ Horn​ News​ នា​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០២៥​ មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ “Horn​ News”​ អំពី​ការ​ឈូស​ឆាយដី​ក្នុងស្រុក​ប្រាសាទ​សំបូរ​។​ មន្ទីរ ...

មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្តកំពង់ធំ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​ទៅ​នឹង​អត្ថបទ​សារព័ត៌មាន​របស់​ Nikkei​ Asia​ ទាក់ទង​នឹង​ការ​ចោទប្រកាន់​អំពី​បញ្ហា​មីន​នៅ​តំបន់​ព្រំដែន​

​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រានចោល​យ៉ាង​ខ្លាំង​នូវ​ការ​ចោទប្រកាន់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ថា​ កម្ពុជា​ទទួលខុសត្រូវ​ចំពោះ ...

អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​មីន​ស្តី​ពី​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​ផ្ទុះ​មីន​នៅ​តំបន់​ព្រំដែន​

​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​នា​ពេល​ថ្មីៗ​នេះ​ ពាក់ព័ន្ធ ...

អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ អាជ្ញាធរ​មីន​កម្ពុជា​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ថៃ​ទាក់ទង​នឹង​មីន​ និង​ជំរុញ​ឱ្យ​គោរព​តាម​សេចក្តីថ្លែងការណ៍​រួម

​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និងសង្គ្រោះ​ជនពិការ​ដោយ​សារ​មីន​​ (​អាជ្ញាធរ​មីន​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​របាយការណ៍​ «​ដែល​គ្មាន ...

អាជ្ញាធរ​​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និងសង្គ្រោះ​ជនពិការ​ដោយ​សារ​មីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​មួយ​ សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សេចក្តីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ បង្ហាញ​ថា​ ប្រទេស​ថៃ​បាន​ផ្អាក​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ ដែល​បាន​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ កាលពី ...

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ វឌ្ឍនភាព​ការងារ​ដោះ​មីន​មនុស្សធម៌​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​

​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រសួងការពារជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​អំពី​វឌ្ឍនភាព​នៃ​ការងារ​ដោះ​មីន​មនុស្សធម៌​ នៅ​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន​ កម្ពុជា​ និង​ថៃ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ភាគី​កម្ពុជា​ និង​ថៃ ...

ក្រសួងការពារជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២​ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC)

​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៥​ ក្រសួងការពារជាតិ​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ឯកឧត្តម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​រៀបរាប់​លម្អិត​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC)​ រវាង​កម្ពុជា​ និង​ថៃ​។ ...

ក្រសួងការពារជាតិ​

ទាញយក៖ pdf

អាជ្ញាធរ​មីន​៖​ សេចក្តី​ប្រកាស​ព័​ត៍​មាន​ស្តី​​ពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍ​លើ​វិស័យ​មីន​ (TWG-MA)

​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២៥​ អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ជម្រាប​ដល់​សាធារណជន​ អំពី​ការ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍ​លើ​វិស័យ ...

អាជ្ញាធរ​កម្ពុជា​ គ្រប់គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (​អាជ្ញាធរ​មីន​)​

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរមីន ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃអំពីការដាក់មីនថ្មី។អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សូមបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់អ្នកនាំពាក្យកងទ័ពថៃថាកម្ពុជាបង្កប់មីនថ្មី ធ្វើឱ្យទាហានថៃជាន់បណ្តាលឱ្យរបួសជាបន្តបន្ទាប់ចំនួន ៤លើក។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា។កម្ពុជាសូមបញ្ជាក់ជាថ្មីថា ការចោទប្រកាន់ទាំងនេះគឺជាការប្រឌិតឡើង ដោយគ្មានភ័ស្តុងតាងគួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពីការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន។កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ...

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​៤​ របស់​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​កិច្ចប្រជុំ​លើក​ទី​១​ របស់​ក្រុមការងារ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ និង​សេដ្ឋកិច្ច​កម្ពុជា​-​ចិន

នៅ​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​៤​ របស់​គណៈកម្មាធិការ​សម្របសម្រួល​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​កិច្ចប្រជុំ​លើក​ទី​១​ របស់​ក្រុមការងារ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ និង​សេដ្ឋកិច្ច​កម្ពុជា​-​ចិន​។​ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍ស្តីពីសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ខុសពីការពិតចេញដោយក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU 2000) ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។អនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកដោយចីរភាព។ ...

គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​វិនិយោគ​ចំនួន​ ៥៩​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៨៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែមេសា​ ឆ្នាំ​២០២៥​

​នៅ​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​គម្រោង​វិនិយោគ​ចំនួន​ ៥៩​ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៨៦០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែមេសា​ ឆ្នាំ ...

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័​ណ្ឌ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ ប័​ណ្ឌ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​

កាលពី​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៣​ រដ្ឋបាល​ខេត្តតាកែវ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ និង​មោឃភាព​នៃ​ប័​ណ្ឌ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ ឬ​ ប័​ណ្ឌ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនវត្ថុ​។​​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង ...

រដ្ឋបាលខេត្តតាកែវ

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះស្រាយ​ការ​រឹបអូស​យក​វិញ​នូវ​លំនៅ​ឋាន​

​នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដោះស្រាយ​ការ​រឹបអូស​យក​វិញ​នូវ​លំនៅ​ឋាន​។​​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​លំនៅ​ឋាន​ ឬ​អគារ​សហកម្មសិទ្ធិ​ (​ខុន​ដូ​)​ ពី ...

និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចប្រជុំ​លើក​ទី​ ២​ គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ (​គ​.​ស​.​ផ​.)​ ពិភាក្សា​អំពី​របាយការណ៍​លទ្ធផល​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ដំណាក់កាល​ទី​ ២

​នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចប្រជុំ​លើក​ទី​ ២​ គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ​ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ (​គ​. ...

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kvdR8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!