សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ (​ម៉ៃសាក់​)

នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៦​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ (​ម៉ៃសាក់​)។

សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១០​ ឈ្មោះ​ ម៉ៃស័ក​ (​ម៉ៃសាក់​)​ (Maysak)​ T2610​ ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល​ សមុទ្រ​ អាន់​ដា​ម៉ា​ន់​ សមុទ្រ​ចិន​ខាងត្បូង​ អាង​ទន្លេមេគង្គ​ សមុទ្រ​កម្ពុជា​ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះរាជាណាចក្រ​ កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​នេះ​ទេ​។​ សូម​បញ្ជាក់​ថា​ឈ្មោះ​ព្យុះ​ ម៉ៃស័ក​(​ម៉ៃសាក់​)​ ជា​ឈ្មោះ​របស់​ កម្ពុជា​ ហើយ​ព្យុះ​នេះ​នឹង​រលាយ​បាត់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២៦​ ចំណែកឯ​ព្យុះ​ទី​៩​ ឈ្មោះ​ បា​វី​(Bavi)​ T2609​ នឹង​បន្ត​មាន​ឥទ្ធិពល​រហូត​ដល់​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២៦​។​

ក្រសួងធនធានទឹក និងឧតុនិយម

ទាញយក៖ pdf