សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ​ង្វើ​បោកប្រាស់​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ និង​ការ​ផ្តល់​សេវា​អះអាង​ថា​ “​ការពារ​គណនី​ និង​ទំព័រ​”​ ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​

នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៦​ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ (​ន​.​ទ​.​ក​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទ​ង្វើ​បោកប្រាស់​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​ និង​ការ​ផ្តល់​សេវា​អះអាង​ថា​ “​ការពារ​គណនី​ និង​ទំព័រ​”​ នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​។​

​ការ​អះអាង​ថា​អាច​ធានា​ការពារ​គណនី​ ឬ​ទំព័រ​ ជា​ថ្នូរ​នឹង​ប្រាក់​កម្រៃ​ គឺជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដែល​អាច​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ឆបោក​ និង​អាច​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។​ ការ​ផ្សព្វផ្សាយ​បែប​នេះ​ ជា​ទូទៅ​មាន​គោលបំណង​បង្ក​ការ​ភ័យ​ខ្លាច​ ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ឱ្យ​បង់ប្រាក់​ ឬ​ផ្តល់​ព័ត៌មាន​សម្ងាត់​ ដូច​ជា​ លេខ​ទូរសព្ទ​ អាសយដ្ឋាន​អ៊ីមែល​ ពាក្យ​សម្ងាត់​ លេខ​កូដ​ OTP​ ឬ​សិទ្ធិ​គ្រប់គ្រង​ទំព័រ​ ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf