សេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា “ការពារគណនី និងទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីជូនដំណឹងស្តីពីការប្រុងប្រយ័ត្នចំពោះទង្វើបោកប្រាស់ តាមរយៈការផ្សព្វផ្សាយ និងការផ្តល់សេវាអះអាងថា “ការពារគណនី និងទំព័រ” នៅលើបណ្តាញទំនាក់ទំនងសង្គម ជាថ្នូរនឹងប្រាក់កម្រៃ។
ការអះអាងថាអាចធានាការពារគណនី ឬទំព័រ ជាថ្នូរនឹងប្រាក់កម្រៃ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចមានធាតុផ្សំនៃបទល្មើសឆបោក និងអាចត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ការផ្សព្វផ្សាយបែបនេះ ជាទូទៅមានគោលបំណងបង្កការភ័យខ្លាច ដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យបង់ប្រាក់ ឬផ្តល់ព័ត៌មានសម្ងាត់ ដូចជា លេខទូរសព្ទ អាសយដ្ឋានអ៊ីមែល ពាក្យសម្ងាត់ លេខកូដ OTP ឬសិទ្ធិគ្រប់គ្រងទំព័រ ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ។
និយ័តករទូរគមនាគមន៍កម្ពុជា
