សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពី ម៉ោង ០៨:០០ នាទីព្រឹក នៅវិមានរដ្ឋសភា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ “គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន” ដោយសហការជាមួយនឹង “គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសារធារណៈ” និង “គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា”។
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា