សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

សិក្ខាសាលាពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ០៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ ចាប់ពី ម៉ោង​ ០៨:០០​ នាទី​ព្រឹក​ នៅ​វិមាន​រដ្ឋសភា​។​

​សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ "​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​"​ ដោយ​សហការ​ជាមួយនឹង​ "​គណៈកម្មការ​មហាផ្ទៃ​ ការពារ​ជាតិ​ និង​មុខងារ​សារ​ធារ​ណៈ​"​ និង​ "​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌ ​នៃ​រដ្ឋសភា​"​។​

អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា

ទាញយក៖ pdf