ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី ១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃពីថ្ងៃទី ១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១នៅរាជធានីភ្នំពេញ។ មូលបទនៃកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី ១១ គឺ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ