ឯកឧត្តម​ ដ​ន​ ប្រា​ម៉ាត់​វី​ណៃ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ១១​ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ (JC)​ រវាង​កម្ពុជា​ និង​ថៃ​

នៅ​ថ្ងៃ​ទី​ ១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ ដ​ន​ ប្រា​ម៉ាត់​វី​ណៃ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ១១​ នៃ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ (JC)​ រវាង​កម្ពុជា​ និង​ថៃ​ពី​ថ្ងៃ​ទី​ ១៦​ ដល់​ ១៨​ ខែធ្នូ​ ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ​។​ មូលបទ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ (JC)​ លើក​ទី​ ១១​ គឺ​ «​សន្តិភាព​ វិបុលភាព​ ស្តារ​ឡើង​វិញ​ទាំងអស់​គ្នា​»​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf