សេចក្តីថ្លែងការណ៍រួម៖ អង្គការសង្គមស៊ីវិលអំពាវនាវឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ
នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងសហគមន៍បានរាយនាមដូចខាងក្រោមបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមានលក្ខណៈគាបសង្កត់ សូមឱ្យរដ្ឋាភិបាលគោរពទៅតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះមានបទបញ្ញត្តិជាច្រើនដែលមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើស ចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលនឹងរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ខាងសមាគម ខាងការជួបប្រជុំគ្នានិងសិទ្ធិមនុស្សផ្សេងៗទៀត។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នេះនឹងក្លាយជាច្បាប់ដែលមានលក្ខណៈគាបសង្កត់មួយផ្សេងទៀតនៅក្នុងក្របខ័ណ្ឌច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)