​សេចក្តីថ្លែងការណ៍​រួម​៖​ អង្គការ​សង្គម​ស៊ី​វិល​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​

​នៅ​ថ្ងៃ​ទី​ ១៣​ ខែសីហា​ ឆ្នាំ​ ២០២០​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ និង​សហគមន៍​បាន​រាយ​នាម​ដូច​ខាងក្រោម​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​សេចក្តីព្រាងច្បាប់​ ស្តី​ពី​សណ្តាប់ធ្នាប់​សាធារណៈ​ ដែល​មាន​លក្ខណៈ​គាបសង្កត់​ សូម​ឱ្យ​រដ្ឋាភិបាល​គោរព​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។​ សេចក្តីព្រាងច្បាប់​នេះ​មាន​បទបញ្ញត្តិ​ជា​ច្រើន​ដែល​មាន​វិសាលភាព​ទូលំទូលាយ​ក្នុង​ការ​កំណត់​បទល្មើស​ ចំពោះ​សកម្មភាព​ស្របច្បាប់​ប្រចាំ​ថ្ងៃជា​ច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នឹង​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ខាង​សមាគម​ ខាង​ការ​ជួប​ប្រជុំ​គ្នា​និង​សិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​។​ ប្រសិនបើ​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ច្បាប់​នេះ​នឹង​ក្លាយជា​ច្បាប់​ដែល​មាន​លក្ខណៈ​គាបសង្កត់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។​

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

ទាញយក៖ pdf