លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បី​ជៀសវាង​នូវ​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ជាយថាហេតុ​ និង​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ ក្រសួង​ព័ត៌មាន​ បាន​ចេញ​លិខិត​ធ្វើការ​ណែនាំ​ក្រើនរំលឹក​ជា​ចុង​ក្រោយ​ដល់​ម្ចា​ស់​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ ចាងហ្វាង​ការ​សែត​ ទស្សនាវដ្តី​ ព្រឹត្តិ​ប័ត្រ​ទាំងអស់​ដូច​ខាងក្រោម​៖

  • រាល់​ការ​ផ្សព្វផ្សាយ​ស្ប៉ត​ពា​ណិ​ជ្ច​កម្ម​ផលិតផល​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​ត្រូវ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ និង​
  • រាល់​ការ​ផ្សព្វផ្សាយ​ស្ប៉ត​ពាណិ​ជ្ជ​កម្ម​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម​ត្រូវ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ជា​មុន​។​

ក្រសួងព័ត៌មាន

ទាញយក៖ pdf