លិខិតក្រសួងព័ត៌មានស្តីពី ការផ្សាតស្ប៉តពាណិជ្ជកម្មផលិតផលទាក់ទងវិស័យសុខាភិបាល និងវិស័យកសិកម្ម
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីជៀសវាងនូវការប្រព្រឹត្តកំហុសឆ្គងជាយថាហេតុ និងការប្រព្រឹត្តល្មើសច្បាប់ ក្រសួងព័ត៌មាន បានចេញលិខិតធ្វើការណែនាំក្រើនរំលឹកជាចុងក្រោយដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងការសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រទាំងអស់ដូចខាងក្រោម៖
- រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ចកម្មផលិតផលពាក់ព័ន្ធវិស័យសុខាភិបាលត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និង
- រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មថ្នាំសម្លាប់សត្វល្អិតដែលពាក់ព័ន្ធវិស័យកសិកម្មត្រូវមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមុន។
ក្រសួងព័ត៌មាន