​យុទ្ធនាការ​ជាតិ​ ក្រោម​ប្រធានបទ​ «​រួម​គ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩»

​នៅ​ថ្ងៃ​ទី​ ១៦​ ខែសីហា​ ឆ្នាំ​២០២១​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ ស្តី​ពី​យុទ្ធនាការ​ជាតិ​ ក្រោម​ប្រធានបទ​ «​រួម​គ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩»​។​

​អនុ​គណៈកម្មការ​អប់រំ​ បណ្តុះបណ្តាល​ និង​ទំនាក់ទំនង​សាធារណៈ​ (​អ​.​ប​.​ទ​)​ នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩​ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ​ «​ រួម​គ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩»​ ក្នុង​គោលបំណង​ដើម្បី​ក្រើនរំលឹក​ ពញ្ញាក់​ស្មារតី​ និង​ការ​បង្កើន​ជម្រុញ​ការ​ចូលរួម​របស់​បុគ្គល​ គ្រួសារ​ និង​សហគមន៍​ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ ស្ថាប័ន​-​ក្រសួង​ពាក់ព័ន្ធ​ អង្គភាព​សាធារណៈ​ដទៃ​ទៀត​ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ មន្ទីរ​ អង្គភាព​ជំនាញ​នានា​ អង្គការ​ជាតិ​ អន្តរជាតិ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​សេវា​ឯកជន​ទាំងអស់​ ពួតដៃ​រួម​គ្នា​អនុវត្ត​វិធានការ​ចាំបាច់ៗ​នានា​ ដែល​បាន​ដាក់​ចេញ​ដោយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រសួងសុខាភិបាល

ទាញយក៖ pdf