លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋតួកគី
នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋតួកគី។ ក្នុងឪកាសបំពេញទស្សនកិច្ចនេះឯកឧត្តម ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយឯកឧត្តម Fuat Oktay អនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។ ភាគីទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងប្រទេសទាំងពីរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ