លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​តួ​ក​គី​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​តួ​ក​គី​។​ ក្នុង​ឪ​កាស​បំពេញ​ទស្សនកិច្ច​នេះ​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម​ Fuat​ Oktay​ អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​។​ ភាគី​ទាំង​ពីរ​បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf