សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​១​ នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ ២+២​ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ និង​ចិន​

នៅ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​លើក​ទី​១​ នៃ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ ២+២​ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ និង​ចិន​។​

​តប​តាម​ការ​អញ្ជើញ​របស់​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ សីហា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ វ៉ាង​ យី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ឯកឧត្តម​ តុង​ ជុន​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១​ នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ​ “២+២”​ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០២៦​ នៅ​រាជធានី​ភ្នំពេញ​។​

 

ទាញយក៖ pdf