សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អិន​អេ​ដស៍​ សម្រាប់​អាណត្តិ​ ២០២៦-២០២៨

នៅ​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​របស់​អង្គការ​យូ​អិន​អេ​ដស៍​ សម្រាប់​អាណត្តិ​ ២០២៦-២០២៨​។​

​សេចក្តីសម្រេច​នេះ​ ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២២​ នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ និង​សង្គម​ របស់​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៥​ នាទី​ក្រុង​ញូ​វ​យ៉​ក​ ដែល​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf