សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​ដកហូត​អាជ្ញាប័ណ្ណ​ និង​ការ​បញ្ចប់​ការ​ជម្រះបញ្ជី​របស់​គ្រឹះស្ថាន​ ហួយ​វ័ន​ ផេ​ ម​.​ក​

​នៅ​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០២៥​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា​ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ហួយ​វ័ន​ ផេ​ ម​.​ក​ (HUIONE​ PAY​ PLC.)​ ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០២៤​ និង​បាន​បញ្ចប់​ដំណើរការ​ជម្រះបញ្ជី​រំលាយ​គ្រឹះស្ថាន​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៥​។​ ជាមួយ​គ្នា​នេះ​ ធនាគារជាតិ​បាន​ព្រមាន​ដល់​សាធារណជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ជួញដូរ​ ឬ​ទូទាត់​ទ្រព្យសកម្ម​គ្រីប​តូ​ (Crypto​ Assets)​ ដែល​ជា​សកម្មភាព​ខុសច្បាប់​ និង​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​ធនាគារ​។​ ធនាគារជាតិ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​គ្រឹះស្ថាន​ធនាគារ​ ឬ​ហិរញ្ញវត្ថុ​ណាមួយ​នៅ​កម្ពុជា​ ទទួល​បានការ​អនុញ្ញាត​ឱ្យ​ផ្តល់​សេវា​ពាក់ព័ន្ធ​នឹង​ទ្រព្យសកម្ម​គ្រីប​តូ​នៅឡើយ​ទេ​។​

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf