សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ លោក​ជំទាវ​ Sun​ Meijun​ រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

នៅថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​ពិភាក្សា​ការងារ​រវាង​ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជាមួយ​ លោក​ជំទាវ​ Sun​ Meijun​ រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ ឯកឧត្តម​អគ្គ​ បណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ជំទាវ​ Sun​ Meijun​ រដ្ឋមន្ត្រី​នៃ​អគ្គ​រដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ខណៈ​ដែល​លោក​ជំទាវ​អញ្ជើញ​មក​ចូលរួម​ “​កិច្ច​សន្ទនា​រវាង​អគ្គ​រដ្ឋបាល​ គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​អគ្គនាយក​នៃ​រដ្ឋបាល​គយ​អាស៊ាន​លើក​ទី​២៤”​ ក្នុងអំឡុងពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ “​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​៣៥”​ នៅ​រាជធានី​ភ្នំពេញ​ ។​

ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf