លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូលដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូលដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមការងារទី ២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី ១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ភាររីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន ២ លើក និងវេទិកាតុមូលចំនួន ១ លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ បុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។ …
ក្រសួងពាណិជ្ជកម្ម