លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​

​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក​ (​ស​.​រ​.​អា​)​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​ឡើង​វិញ​នៃ​ទំនាក់ទំនង​អាស៊ាន​-​ស​.​រ​.​អា​ កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ និង​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ រួម​ទាំង​បញ្ហា​ផ្សេងៗ​ដែល​ជា​ការ​ព្រួយបារម្ភ​ និង​ជា​ផលប្រយោជន៍​រួម​ទាំង​ក្នុង​តំបន់ ​និង​ក្រៅ​តំបន់​។​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បាន​លើកទឹកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ឱ្យ​ចូលរួម​ចំណែក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​ និង​ងើប​ចេញពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​ដោយ​ភាពរឹងមាំ​ ស្រប​ពេល​ដែល​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​ នៃ​វ៉ាក់សាំង​ពហុភាគី​និយម​ និង​ការ​ទទួល​បាន​ដោយ​ស្មើភាព​ នូវ​វ៉ាក់សាំង​ដែល​មាន​តម្លៃ​សមរម្យ​ និង​មាន​ប្រសិទ្ធភាព​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf