ទំនាក់ទំនង

ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទំនាក់ទំនង

សេចក្តីជូនដំណឹង៖ វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា។បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦៧៤ ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់

នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់

នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​អភិបាលកិច្ច​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​សាធារណៈ​”

​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (​គ​.​រ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២​ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ឆាប់រហ័ស​ដល់​សាធារណជន​បន្ថែម​ទៀត​។​ ក្រសួង​ក៏ ...

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ស្តី​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​

នៅ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បង្ការ​ការ​វាយប្រហារ​បោក​បញ្ជោត​តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ចោរ​ព័ត៌មានវិទ្យា​ (Hacker)​។​​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ទូរស័ព្ទ​

នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ដើម្បី​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បានដឹង​ថា​ នា​ពេល​ថ្មីៗ​នេះ​មាន​ជនខិលខូច​មួយ​ចំនួន​ បាន​ព្យាយាម​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព​នៅ​តាម​បណ្តាញ​សង្គម​ ដូច​ជា​ Telegram,​ Facebook ...

ធនាគារជាតិនៃកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ចាប់ពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់ ...

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​សេចក្តីជូនដំណឹង​ជម្រាប​ជូន​ដល់​សាធារណជន​ អំពី​ការ​ផ្លាស់​ប្តូរ​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ការ​ផ្លាស់​ប្តូរ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​គេហទំព័រ ...

ធនាគារជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ (Domain​ name)​ “.kh​ ”

​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​ឈ្មោះ​ដែន​ជាតិ​ ដើម្បី​ជម្រាប​ជូន​សាធារណជន​។​ ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​

 ​នៅ​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​វឌ្ឍនភាព​នៃ​គោលនយោបាយ​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​ដើម្បី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

សេចក្ដីណែនាំ​ស្ដី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​"​គម្រោង​ខ្ចី​លុយ​"

​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០២២​ និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​បង្ហោះ​សេចក្តីណែនាំ​ស្តី​ពី​ការ​បញ្ឈប់​ការ​ផ្ដល់​សេវាកម្ម​បន្ថែម​ជូន​អ្នក​ប្រើប្រាស់​ក្នុង​ទម្រង់​ជា​”​គម្រោង​ខ្ចី​លុយ​”​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ ផ្លូវការ​របស់​ពួក​គេ​។​ ​យោង ...

និយតករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

​សេចក្តី​ថ្លែង​ការណ៍​​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០២២​ ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ជំទាស់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចាត់​ទុក​កម្ពុជា​ថា​ជា​ជម្រក​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​​។​ ​ឯកសារ​បក​ប្រែ​មិន​ផ្លូវ​ការ ...

សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា

ទាញយក៖ pdf

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ជូន​ដំណឹង​អំពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​

នៅ​ថ្ងៃ​ទី​​ ២​៥​​ ​ខែ​សីហា​ ​ឆ្នាំ​ ​២០២២​ ​ធនាគារ​ជាតិ​នៃ​កម្ពុជា​​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្តី​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​។​​ ​ធនាគារជាតិ ...

ធនាគារ​ជាតិ​នៃ​កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។បើយោងទៅតាមសេចក្តីជូនដំណឹង ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាបានបង្កការឆ្លងរំខាន និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំរិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

ការ​បំភ្លឺ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​

នៅ​ថ្ងៃ​ទី​ ១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​ការ​បំភ្លឺ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការ​បង្កើត​ច្រក​ទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​។​ អ្នកនាំពាក្យ​បាន​កត់សម្គាល់​ជាមួយ​ការ​ខកចិត្ត​នូវ​ការ​បន្ត​បកស្រាយ​ខុស​ជា ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

ការ​តម្រូវ​ឱ្យ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ .com.kh​ និង​ការ​ផ្តល់​អាសយដ្ឋាន​អេ​ឡិច​ត្រូ​និក​ឈ្មោះ​ដែន​ជាតិ​នៅ​ពេល​ក្រោយ​ប្រកាស​ប្រតិវេទន៍​ប្រចាំឆ្នាំ​

​នៅ​ថ្ងៃ​ទី​ ១​ ខែមីនា​ ឆ្នាំ​២០២២​ ក្រសួងពាណិជ្ជកម្ម​ និង​ការងារ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្តីជូនដំណឹង​ ស្តី​ពី​ការ​តម្រូវ​ឱ្យ​ប្រើប្រាស់​ឈ្មោះ​ដែន​ជាតិ​ .com.kh​ និង​ការ​ផ្តល់​អាសយដ្ឋាន​អេ​ឡិច​ត្រូ​និក​ឈ្មោះ​ដែន​ជាតិ​នៅ​ពេល​ក្រោយ​ប្រកាស​ប្រតិវេទន៍ ...

ក្រសួងពាណិជ្ជកម្ម​ និង​ការងារ​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​

នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​២០២១​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ និង​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ (Microsoft) ​ប្រចាំ​តំបន់​អាស៊ី​ គោលបំណង​លើកកម្ពស់​បរិវត្ត​កម្ម​ឌី​ជី ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ទាញយក៖ pdf

​សេចក្តី​ប្រកាស​ព័ត៌មាន​៖​ ខេ​ម​បូ​ចា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​តុលាការ​លើ​ករណី​ លោក​ សុខ​ ឧត្តម​

ថ្ងៃ​ទី​ ២២​ ខែធ្នូ​ ឆ្នាំ​ ២០២០​ សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ (​ហៅ​កាត់​ថា​ ខេ​ម​បូ​ចា​)​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ពី​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដែល​ផ្ដន្ទាទោស​លោក​ សុខ​ ឧត្តម​ ម្ចាស់​ស្ថានីយ៍​វិទ្យុ​ និង ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

ទាញយក៖ pdf

សេចក្ដីជូនដំណឹង​ស្ដី​ពី​វិធានការ​រារាំង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ (Telegram)​

​នៅ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ អំពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ ដែល​បាន​នឹង​កំពុង​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ ឧក្រិដ្ឋជន​បាន​ធ្វើការ​វាយប្រហារ​ក្រោម​ទម្រង់​ជា​ការ​ក្លែងបន្លំ​ឈ្មោះ ...

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​លុប​ និង​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​

​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ តុលា​ ឆ្នាំ​២០២០​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រកាស​លុប​ និង​/​ឬ​ព្យួរ​អាជ្ញាប័ណ្ណ​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចំនួន​ ១៧​ ក្រុមហ៊ុន​។​ សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​មួយ ...

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សុំ​អាជ្ញាប័ណ្ណ​សម្រាប់​វិទ្យុ​ ទូរទស្សន៍​ ពី​ក្រសួង​ព័ត៌មាន​

​កាលពី​ស​ប្តា​ហ៍​មុន​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​វិទ្យុ​ និង​ទូរទស្សន៍​ សម្រាប់​កម្មវិធី​សំលេង​ប្រជាធិបតេយ្យ​របស់​ខ្លួន​ តាម​រយៈ​ក្រសួង​ព័ត៌មាន​ (MOI)​ នៅ​ក្នុង​ចលនា​មួយ​ថា​ ប្រសិនបើ​ការ​ស្នើ​សុំ​ទទួល​បាន​ជោគជ័យ​ អាច​កត់សម្គាល់ ...

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HUvsZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!