សេចក្តីប្រកាស
សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់
នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់
នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...
និយ័តករទូរគមនាគមន៍កម្ពុជា
សេចក្ដីណែនាំស្ដីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា"គម្រោងខ្ចីលុយ"
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ និយតករទូរគមនាគមន៍កម្ពុជាបានបង្ហោះសេចក្តីណែនាំស្តីពីការបញ្ឈប់ការផ្ដល់សេវាកម្មបន្ថែមជូនអ្នកប្រើប្រាស់ក្នុងទម្រង់ជា”គម្រោងខ្ចីលុយ” នៅលើគេហទំព័របណ្តាញសង្គម ផ្លូវការរបស់ពួកគេ។ យោង ...
និយតករទូរគមនាគមន៍កម្ពុជា
សេចក្ដីជូនដំណឹង៖ ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការប្រើលេខកូដរួម *1200# *1201# *1202# *1203* PIN# និង 1204 សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត។ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ។ ...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍



