ហេដ្ឋារចនាសម្ព័ន្ធ

សេចក្ដីណែនាំរួម​ស្តី​ពី​ការ​ហាមឃាត់​ការ​ផលិត​ ផ្សព្វផ្សាយ​ និង​ចែកចាយ​បន្ត​នូវ​មាតិកា​ដែល​ប៉ះពាល់​ដល់​វប្បធម៌​ ប្រពៃណី​ជាតិ​ ទំនៀមទម្លាប់​ កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​ និង​តម្លៃ​ស្ត្រី​ខ្មែរ​

​នៅ​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០២៦​ ក្រសួង​ព័ត៌មាន​ ក្រសួង​កិច្ចការ​នារី​ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ចេញ​សេចក្ដីណែនាំ​ រួមស្តី​ពី​ការ​ហាមឃាត់​ការ​ផលិត​ ផ្សព្វផ្សាយ​ និង​ចែកចាយ​បន្ត​នូវ​មាតិកា​ ដែល​ប៉ះពាល់​ដល់​វប្បធម៌​ និង​តម្លៃ​ស្ត្រី​ខ្មែរ​។​​សេចក្ដីណែនាំ​នេះ ...

ក្រសួងព័ត៌មាន

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពល។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសកល និងស្ថានភាពអាកាសធាតុក្តៅក្នុងរដូវប្រាំង។ សេចក្តីជូនដំណឹងនេះបានណែនាំឱ្យអតិថិជន និងសាធារណជនកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដូចជាកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ បិទឧបករណ៍ពេលមិនប្រើប្រាស់ ជ្រើសរើសឧបករណ៍មានប្រសិទ្ធភាពខ្ពស់ និងអនុវត្តវិធានការសន្សំសំចៃផ្សេងៗ ដើម្បីកាត់បន្ថយចំណាយ និងចូលរួមថែរក្សាធនធានថាមពល។  ...

អគ្គិសនីកម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ទូរគមនាគមន៍កម្ពុជាបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រមូលមកវិញឯកសណ្ឋានជាងរបស់ទូរគមនាគមន៍កម្ពុជា។ទូរគមនាគមន៍កម្ពុជា (ទ.ក.) សូមធ្វើការប្រមូលយកមកវិញ “ឯកសណ្ឋានជាង” ដែលបានចេញ សម្រាប់ប្រើប្រាស់ឱ្យក្រុមហ៊ុន ISPs និងអ្នកម៉ៅការបន្ត (Subcontractor) ក្នុងការប្រើប្រាស់ស្ថាបនានិងជួសជុលថែទាំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញឱ្យ ទ.ក.។  ...

ទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

​សេចក្ដី​ប្រកាស​ព័ត៌មាន​ សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​ បុរី​ វិមាន​សំណាង​ ម​.​ក​

នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៦​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្ដី​ពី​សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​របស់​បុរី​ វិមាន​សំណាង​ ម​.​ក​។​​ផ្សា​រមូល ...

ផ្សារមូលបត្រកម្ពុជា (ផមក)

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុងស្រុក​

នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៏​មាន​ស្តី​ពី​ការ​សម្របសម្រួល​ទីផ្សារ​កសិផល​ក្នុងស្រុក​។​​ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ព័​ត៏​មាន​នេះ​ដើម្បី​ជម្រាប​ជូន​សាធារណជន​ បងប្អូន​ប្រជា​កសិករ​ អាជីវករ​ ជ្រាប​ថា​ ក្រសួងពាណិជ្ជកម្ម​ បាន ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា

នៅ​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី វឌ្ឍនភាពនៃការស្ថាបនាបណ្តាញ និងការផ្តល់សេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) នៅកម្ពុជា។បន្ទាប់ពីការដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តជំនាន់ទី៥ (5G) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៦៧៤ ក្រុមហ៊ុន វៀតធេល (ខេមបូឌា) បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ៥៣១ និងក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានដាក់ដំណើរការស្ថានីយអង់តែន 5G ចំនួន ២៨៩។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ

នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២៦ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។ ...

ក្រសួងទេសចរណ៍

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃទី១២ ខែមករា​ ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការរៀបចំអភិវឌ្ឍ និងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់មេត្តាជ្រាប និងចូលរួមសហការជាមួយក្រុមការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន។ ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃការធ្វើកំណែទម្រង់លើទូរគមនាគមន៍កម្ពុជា។ចាប់ពីឆ្នាំ២០២១ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវវិធានការកែទម្រង់ស៊ីជម្រៅទៅលើ ទូរគមនាគមន៍កម្ពុជា។ វិធានការកែទម្រង់ក្នុងរយៈពេលប្រមាណ ៤ ឆ្នាំនេះ បានធ្វើឱ្យ ទូរគមនាគមន៍កម្ពុជា ទទួលបានប្រាក់ចំណេញឡើងវិញចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចាប់ផ្តើមដំណើរការជាផ្លូវការប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ (សេវា 5G) នៅព្រះរាជាណាចក្រកម្ពុជា។សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវអត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុងពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈឌីជីថលជាដើម។ ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់

នៅថ្ងៃទី២២ ធ្នូ ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័ត ដែលត្រូវបានបញ្ឈប់ដំណើរការ និងការកំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលក្រោយពេលផុតសុពលភាពប្រើប្រាស់។អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តអាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណាដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោលមិនលើសពី ១៨០ ថ្ងៃដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះសាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ ដោយ​ឆ្លងកាត់​ទីក្រុង​បាងកក​

​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង​ បាន​ចេញ​សេចក្តីជូនដំណឹង​ណែនាំ​ឱ្យ​អ្នកដំណើរ​ជៀសវាង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ​ និង​ការ​ប្រើប្រាស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ នៅ​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​។​ ការ​ណែនាំ​នេះ​ធ្វើ ...

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លើកលែង​កម្រៃ​សេវា​រថយន្ត​ដឹក​ជញ្ជូន​គ្រឿង​ឧបភោគបរិភោគ​ និង​សម្ភារ​ប្រើប្រាស់​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ ដើម្បី​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​

​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ជូន​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្តកោះកុង​ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​ បាន​ឯកភាព​មិន​យក​កម្រៃ​សេវា​ចំពោះ​រថយន្ត ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បញ្ចៀស​ចរាចរណ៍​គ្រប់​ប្រភេទ​នៅ​ត្រង់​ចំណុច​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ត​ភ្ជាប់​កំណាត់​ផ្លូវជាតិ​លេខ​៥៥​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​

​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២៥​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​សេចក្តីជូនដំណឹង​ថា​ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ F-16​ ចំនួន​ ២​គ្រឿង​ ទម្លាក់​គ្រាប់បែក​ ៣​គ្រាប់​ កាត់​ផ្តាច់​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ ចំនួន​ ២​ស្ពាន​ ត​ភ្ជាប់​កំណាត់ ...

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ការងារ​អាជីវកម្ម​ សេវាកម្ម​អនុវត្ត​សម្រាប់​ខែវិច្ឆិកា​ និង​១១​ខែ​ដើមឆ្នាំ​២០២៥​ (​ពុំ​ទាន់​ធ្វើ​សវន​កម្ម​)​ របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​

​នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៥​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ការងារ​អាជីវកម្ម​ សេវាកម្ម​អនុវត្ត​សម្រាប់​ខែវិច្ឆិកា​ និង​១១​ខែ​ដើមឆ្នាំ​២០២៥​ (​ពុំ​ទាន់​ធ្វើ​សវន​កម្ម​)​។​ ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត ...

កំពង់​ផែ​ស្វយ័ត​ភ្នំពេញ

ទាញយក៖ pdf

សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឆ្លើយ​តប​ទៅ​នឹង​​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​​អំពី​គម្រោង​សាង​សង់​ផ្លូវ​ឆ្លង​កាត់​សមុទ្រ​ក្នុង​ប្រទេស​វៀត​ណាម​

​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ (MFAIC)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ឆ្លើយ​តប​នឹង​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន​ អំពី​ការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម​ថ្មីៗ​ ដែល​ថា​ វៀតណាម​កំពុង​តែ​អនុវត្ត​នូវ​គម្រោង​សាងសង់​ផ្លូវ​កាត់​សមុទ្រ​ ភ្ជាប់​ពី ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ គម្រោង​វិនិយោគ​ចុះបញ្ជី​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ខែតុលា​ឆ្នាំ​២០២៥

​នៅ​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ២៩​ គម្រោង​ នៅ​ក្នុង​ខែតុលា​ ឆ្នាំ​២០២៥​។​ គម្រោង​ទាំងនេះ​មាន​ទំហំ​ទុន​វិនិយោគ​សរុប​ប្រមាណ​ ១,៤​ ប៊ី​លាន​ដុល្លារ​អាម៉េរិក​ និង​អាច​បង្កើត​ការងារ ...

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​៖​ កម្ពុជា​ និង​ជប៉ុន​ ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ស្ដី​ពី​ការ​ផ្ដល់​ឥណទាន​សម្បទាន​ប្រាក់​យ៉េន​ សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ​

​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកអគ្គរាជទូត​ជប៉ុន​ អ៊ូ​អិ​ណុ​ អាត់​ស៊ូ​ស៊ី​ និង​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ឥណទាន​សម្បទាន​ODA​ សម្រាប់​អនុវត្ត​ “​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ...

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)

នៅថ្ងៃទី១៥ ខែកញ្ញា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការកើនឡើងនៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)។ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណ​​ជនធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការគាំទ្រថ្មីរបស់ធនាគារពិភពលោកក្នុងការលើកកម្ពស់ការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។សហហិរញ្ញប្បទានដោយឥណទាន ១០០ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក និងជំនួយចំនួន ៥ លានដុល្លារពី​មូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់​ការរៀនសូត្រតាំងពីវ័យ​ក្មេងខ្ចី គម្រោងនេះនឹង​ជួយ​ពង្រឹង​ជំនាញ​អក្ខរកម្ម និង​គណិតវិទ្យា​មូលដ្ឋាន​នៅ​តាម​សាលាបឋមសិក្សាទូទាំងប្រទេស។ ...

ធនាគារពិភពលោក

ទាញយក៖ pdf

សេចក្ដីជូនដំណឹង៖ ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់

នៅថ្ងៃទី៣០ ខែមិថុនា ២០២៥ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពី ភាពមិនប្រក្រតីនៃការផ្ញើសារខ្លីរបស់ប្រតិបត្តិករទូរស័ព្ទចល័តដែលធ្វើឱ្យមានភាពភាន់ច្រឡំដល់អ្នកប្រើប្រាស់។និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៊ឹងបំផុតស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានចំពោះប្រតិបត្តិករទូរស័ព្ទចល័តណាដែលបានប្រព្រឹត្តខុស ដោយគ្មានការរើសអើង ដោយសមភាព និងដោយពុំមានការលើកលែងឡើយ។ ...

និយ័តករទូរគមនាគមន៍កម្ពុជា

ទាញយក៖ pdf

សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អគារ​សហកម្មសិទ្ធិ​ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​)

នៅ​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​អគារ​សហកម្មសិទ្ធិ​ (​អតីត​សណ្ឋាគារ​អង្គរ​មាន​ជ័យ​)​។​​អគារ​សហកម្មសិទ្ធិ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវកែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង​ មហាវិថី ...

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន៖ រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កម្ពុជា​

នៅ​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០២៥​ យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​យូ​នី​សេ​ហ្វ​ សហការ​គ្នា​ជា​ដៃគូ​ដើម្បី​ពង្រឹង​ការ​អប​រ់​ សុខភាព​ និង​អនាម័យ​សម្រាប់​កុមារ ...

យូនីសេហ្វប្រចាំកម្ពុជា

ទាញយក៖ pdf

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​សន្និសីទ​ស្តី​ពី​ការ​ជំរុញ​អភិបាលកិច្ច​និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ក្រោម​ប្រធានបទ​ “​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​សាធារណៈ​”

​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ ឯកឧត្តម​ ជា​ វ៉ា​ន់​ដេ​ត​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​ និង​ជា​ប្រធាន​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌី​ជី​ថ​ល​ (​គ​.​រ ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ (​ក​.​ប​.​ទ​.)​

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

M7ULm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!